ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើនំបត់ស្លឹកស្រស់ ឬ នំកន្សែងស្រស់!

03-Apr-2019 08:12 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖– សណ្តែកបាយ កន្លះគីឡូ– ស្ករស ២ខាំ ធ្វើស្នូល ៣ខាំដាក់ក្នុងម្សៅសាគូ– ម្សៅសាគូ ឬ គេហៅថា ម្សៅសណ្ដែកបាយ1ចានចង្កឹះ– ស្លឹកចេក– ទឹក ៨ ចានចង្កឹះ– អំបិល 1ចុងស្លាព្រារកាហ្វ+វិធីធ្វើ៖– ជាដំបូងអ្នកត្រូវត្រាំសណ្ដែកបាយ (គ្មានសម្បក) លាងទឹកចេញឱ្យស្អាត សឹមយកទៅស្ងោរឱ្យឆ្អិន ដាក់ស្ករស អំបិល កូរអោយសព្វល្អ រួចកិន ឬតប់ៗវាឱ្យម៉ដ្ឋ។– ទុកសណ្តែកនោះឱ្យត្រជាក់បន្តិច បន្ទាប់មកលុញមូល ធ្វើវាឱ្យក្លាយជារាងមូលៗ ទំហំប៉ិនមេដៃ ទុកមួយអន្លើសិន។– ចំណែកស្លឹកចេកវិញត្រូវហែកវាឱ្យធំល្មម រួចយកវាមកកាត់ឱ្យចេញជារាងមូល យកចានធំល្មមសង្កត់លើស្លឹកចេករួចកាត់អោយមូល ។– យកម្សៅសាគូ យកមកលាយជាមួយទឹក ឬទឹកអប់ជាមួយផ្កាម្លិះ (ប្រសិនបើអ្នកចង់ឱ្យវាមានក្លិនក្រអូប) រួចចាក់ស្ករសចូល ហើយកូរចូលគ្នាឱ្យសព្វ (ឱ្យរាងរាវបន្តិច)។ ម្សៅដែលលាយរួចត្រូវយកទៅដាក់ដាំលើភ្លើង ហើយកូររហូតដល់វាឱ្យឡើងខាប់ ឆ្អិនល្អ សាច់ម្សៅឡើងរលោងសឹមដាក់ចុះ។– ទុកម្សៅនោះឱ្យត្រជាក់បន្តិច (ចៀសវាងម្សៅក្តៅធ្វើឱ្យស្លោកស្លឹកចេក) រួចសឹមធ្វើការវេចខ្ចប់។ ជាចុងក្រោយលោកអ្នកគ្រាន់តែដាក់ស្នូល(សណ្តែកដែលសូនរួច) ដាក់លើស្លឹក ហើយដួសម្សៅនោះដាក់ពីលើ រួចខ្ចប់វាជារាងបួនជ្រុងរៀបដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស