ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបដាំបន្លែបណ្តែតទឹកងាយៗ ចំណាយប្រាក់តិច

01-Aug-2019 05:39 PM

រូបភាព


ដោយ: Uddam

+សំភារៈដែលត្រូវមាន
-កញ្ច្រែងជ្រុង ១
-ដបជ័រចំណុះ1.5លីត្រ(៨ដប)
-ស្រកីដូង
-ថង់ប្លាស្ទិក-ដីសំរាប់ដាំដំណាំ
-ប្លាស្ទិកស្អិត
-គ្រាប់ពូជដំណាំ
+របៀបធ្វើ
១.រៀបចំដាក់ដីសំរាប់ដាំ2.យកដបជ័រមកចងនិង រុំប្លាស្ទិកស្អិតឲ្យជាប់ជាមួយនឹងកញ្ច្រែង
3.យកថង់ប្លាស្ទិកមកដាក់ក្នុងកញ្ច្រែងដោយយកប្លាស្ទិកស្អិតមករុំនូវគែមឲ្យជាប់ជាមួយនឹងកញ្ច្រែងបានល្អ ហើយចោះរន្ធនៅបាតដើម្បីឲ្យមានខ្យល់និងទឹកចេញចូលបាន4.យកស្រកីដូងមកដាក់ រួចយកដីសំរាប់ដាំដំណាំមកចាក់ពីលើ
5.យកគ្រាប់ពូជដំណាំមកដាក់ដាំរួចស្រោចទឹក
6.រង់ចាំទាល់តែគ្រាប់ពូជចេញពន្លកសិន ទើបយកទៅបណ្តែតទឹក*រយៈពេល20-25ថ្ងៃយើងនឹងអាចប្រមូលផលដំណាំទាំងនោះបានហើយ ដោយមិនចាំបាច់ស្រោចទឹកនិង ថែទាំជារៀងរាល់ថ្ងៃនោះទេ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។