ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

មូលហេតុអ្វីដែលបណ្តាឲ្យរមួលក្រពើ?

22-May-2018 09:42 AM

រូបភាព


ដោយ: Uddam

សាច់ដុំ​រមួល​គឺជា​ការ​កន្ត្រាក់​ភ្លាមៗ​ និង​ដោយ​គ្មាន​ក្រោម​អំពើ​ដោយ​ឆ​ន្ទះ​នៃ​ផ្នែក​មួយ​ ឬ​ ច្រើន​នៃ​សាច់ដុំ​របស់​អ្នក​។​ ប្រសិនបើ​អ្នក​ធ្លាប់​ត្រូវ​បាន​មាន​សកម្មភាព​ខ្លាំង​នៅ​ពេល​យប់​ ឬ​ត្រូវ​បាន​បញ្ឈប់​នូវ​សកម្មភាព​របស់​អ្នក​ដោយ​ការ​រមួល​ភា្ល​មៗ​,​ អ្នកដឹង​ហើយ​ថា​សាច់ដុំ​រមួល​អាច​បណ្តាល​អោយ​ឈឺ​ខ្លាំង​។​ ទោះជា​ទូទៅ​គ្មាន​ការ​ខូចខាត​អ្វី​ក៏​ដោយ​,​ សាច់ដុំ​រមួល​នេះ​អាច​ធ្វើ​អោយ​អ្នក​មិន​មាន​សកម្មភាព​មួយ​រយៈ​។​ ការ​មាន​សកម្មភាព​យូរ​នៃ​លំ​ហាត់ប្រាណ​,​ ជា​ពិសេស​ក្នុង​អាកាសធាតុ​ក្តៅ​,​ គឺ​អាច​នាំ​អោយ​សាច់ដុំ​រមួល​បាន​។​ ថ្នាំ​ខ្លះ​ និង​ជំងឺ​មួយ​ចំនួន​ក៏​អាច​បណ្តាល​អោយ​សាច់ដុំ​រមួល​ផង​ដែរ​។​ ជា​ធម្មតា​អ្នក​អាច​ព្យាបាល​សាច់ដុំរ​មួលនេះ​នៅផ្ទះ​ដោយ​ខ្លួនឯង​។ រោគ​សញ្ញា
រោគ​សញ្ញា​នៃ​ការ​មាន​សាច់ដុំ​រមួល​រួម​មានៈ​
-​    ​សាចដុំ​ឈឺ​ខ្លាំង​ និង​ភ្លាមៗ​(​កន្ត្រាក់​ និង​គាំង​ជាប់​)​ ជា​រឿយៗ​គឺ​កើត​នៅ​លើ​ជើង​របស់​អ្នក​
–    ​ជាលិកា​សាច់ដុំ​ដែល​អ្នកមាន​អារម្មណ៍​ ឬ​មើលឃើញ​ថា​ឡើង​លើ​ស្បែក​របស់​អ្នក​។
នៅ​ពេល​ណា​ដែល​ទៅ​ជួបនឹង​គ្រូពេទ្យ
សាច់ដុំ​រមួល​ជា​ធម្មតា​មិន​លេចឡើង​ដោយ​ខ្លួន​វា​ និង​កម្រ​អោយ​តម្រូវ​រក​ការ​ព្យាបាល​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​,​ សូម​ទៅ​ជួបនឹង​គ្រូពេទ្យ​ប្រសិនបើ​ការ​រមួល​របស់​អ្នកៈ​
-​បណ្តាល​អោយ​ឈឺ​ខ្លាំង​ និង​មិន​អាច​ទ្រាំ​បាន​
-​កើត​ឡើងជា​ញឹកញាប់​
-​មិន​ប្រសើរ​ឡើង​ដោយ​ការ​ថែទាំ​ដោយ​ខ្លួនឯង​
-​មិន​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​មូលហេតុ​ជាក់ស្តែង​ ដូច​ជា​ធ្វើ​លំ​ហាត់ប្រាណ​ ខ្លាំង​ពេក​ ជាដើម​។ មូលហេតុ
ការ​ប្រើប្រាស់​ខ្លាំង​នៃ​សាច់ដុំ​,​ ការ​បាត់បង់​ជាតិ​ទឹក​,​ ការ​តឹង​សាច់ដុំ​ ឬ​ការ​នៅ​កន្លែង​មួយ​ដែល​មិន​ផ្លាស់​ប្តូរ​ចលនា​សោះ​អាច​បណ្តាល​អោយ​មានការ​រមួល​សាច់ដុំ​។​ អ្នក​កាយសម្ព័ន្ធ​ដែល​ក្លាយជា​អស់កំលាំង​ និង​បាត់បង់​ជាតិ​ទឹក​នៅ​ពេល​ដែល​ចូលរួម​ក្នុង​កីឡា​ដែល​មាន​អាកាសធាតុ​ក្តៅ​ល្មម​អាច​វិ​វត្ត​ជា​ញឹកញាប់​ជា​ការ​រមួល​សាច់ដុំ​។​ ប្រភេទ​ផ្សេង​ទៀត​ជា​ទូទៅ​នៃ​ការ​រមួល​សាច់ដុំ​នេះ​ដែរ​ គឺ​ការ​រមួល​នៅ​ពេល​យប់​ កើត​មាន​ឡើង​នៅ​ត្រង់​សាច់ដុំ​កំភួនជើង​ ឬ​ម្រាមជើង​អំឡុង​ពេល​គេង​។​
ទោះជា​យ៉ាងណា​ក៏​ដោយ​,​ ក្នុង​ករណី​ជា​ច្រើន​,​ មូលហេតុ​ជាក់ច្បាស់​នៃ​ការ​រមួល​ សាច់​ ដុំ​ នេះ​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ​។​
ទោះជា​ការ​រមួល​សាច់ដុំ​ភាគច្រើន​គឺ​ខូចខាត​តិច​,​ តែ​មួយ​ចំនួន​អាច​ត្រូវ​បាន​ផ្សារ​ភា្ជ​ប់​ ទៅ​ នឹង​លក្ខ​ខ័​ណ្ឌ​ជំងឺ​ដូច​ជាៈ​
-​ការ​ទទួល​ឈាម​មិន​បាន​គ្រប់គ្រាន់ៈ​ ការ​ឡើង​តូច​នៃ​សរសៃឈាម​អារ​ទែ​ ដែល​ចែក​ ចាយ​ ឈាម​ទៅ​ជើង​របស់​អ្នក​(​សរសៃឈាម​ក្រិន​នៅ​ខាង​ចុងជើង​ ឬ​ដៃ​)​ អាច​បង្កើត​ នូវ​ការ​ឈឺ​ ចាប់​ដូច​ទៅ​នឹង​ការ​រមួល​អ​ញ្ចឹ​ង​ដែរ​នៅ​ត្រង់​ជើង​ និង​ប្រអប់ជើង​នៅ​ពេល​ ដែល​អ្នក​កំពុង​ ធ្វើ​លំ​ហាត់ប្រាណ​។​
-​ការ​សង្កត់​ទៅ​លើ​សរសៃវិញ្ញាណៈ​ ការ​សង្កត់​ទៅ​លើ​សរសៃវិញ្ញាណ​នៃ​ឆ្អឹងខ្នង​ របស់​ អ្នក​អាច​បណ្តាល​អោយ​មានការ​ឈឺចាប់​ដូច​ទៅ​នឹង​ការ​រមួល​អ​ញ្ចឹ​ង​ដែរ​ត្រង់​ជើង​របស់​អ្នក​។​ ជា​ធម្មតា​ការ​ឈឺចាប់​នឹង​អាក្រក់​ទៅៗ​ទៅ​តាម​ការ​យូរ​ប៉ុណ្ណា​នៃ​ការ​ដើរ​របស់​អ្នក​។​
-​ការ​ខ្វះ​សារជាតិ​រ៉ែៈ​ ជាតិ​ប៉ូ​តា​ស្យូ​ម​,​ កាល់ស្យូម​ ឬ​ម៉ា​ញ៉េ​ស្យូ​មតិច​ពេក​ក្នុង​ ចំណីអាហារ​ របស់​អ្នក​អាច​នាំ​អោយ​មាន​ជើង​រមួលក្រពើ​។​ ថ្នាំ​បញ្ចុះ​ទឹកនោម​មួយ​ចំនួន​សំរាប់​ការពារ​ ការ​ឡើង​ឈាម​អាច​បណ្តាល​អោយ​បាត់បង់​ជាតិ​ប៉ូ​តា​ស្យូ​ម​។​
ការ​រមួល​សាច់ដុំ​អាច​ជា​ផ្នែក​មួយ​នៃ​លក្ខ​ខ័​ណ្ឌ​ផ្សេងៗ​ដូច​ជា​មក​ពី​សរសៃវិញ្ញាណ​,​ តម្រង​ នោម​,​ ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ ឬ​ជំងឺ​មក​ពី​អរ​ម៉ូ​ន​,​ ជំងឺ​ទឹកនោមផ្អែម​,​ ជាតិ​ស្ករ​ថយ​ចុះ​ក្នុង​ឈាម​ និង​ស្លេកស្លាំង​។​ ការ​ព្យាបាល​ និង​ថ្នាំ

-​ជា​ធម្មតា​អ្នក​អាច​ព្យាបាល​ការ​រមួល​សាច់ដុំ​នេះ​ដែល​ខ្លួនឯង​នៅផ្ទះ​។​ គ្រូពេទ្យ​ អាច​ បង្ហាញ​អ្នក​នៃ​កាយវិការ​ច្របាច់​ដែល​អាច​ជួយ​អ្នក​ដើម្បី​បន្ថយ​នៃ​ការ​រមួលក្រពើ​នេះ​។​ សូម​អោយ​ច្បាស់​ថា​អ្នក​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​,​ ស្ថាន​ ភាព​នេះ​គឺ​អាច​ជួយ​អ្នក​បាន​។​
-​ចំពោះ​ការ​រមួល​ថ្មីៗ​ដែល​រំខាន​ដល់​ដំណេក​,​ គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ដើម្បី​ ធ្វើ​អោយ​សាច់ដុំ​របស់​អ្នក​រលា​។​សម្រួលអត្ថបទដោយ៖ ខ្ទឹមស