ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

មូលហេតុនេះហើយទើបធ្វើឲ្យខួរក្បាលមិនសូវចងចាំ!!

31-May-2018 04:45 PM

រូបភាព


ដោយ: Uddam

ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ដែល​អ្នក​គិតថា សាមញ្ញ ប៉ុន្តែ​អាច​ជះឥទ្ធិពល​មិនល្អ ដល់​ការអភិវឌ្ឍ​ខួរក្បាល​របស់​អ្នក ដោយ​មិន​ដឹងខ្លួន​។ ដើម្បីឲ្យ​ខួរក្បា​លមាន​សុខភាព​ល្អ និង​មាន​ការអភិវឌ្ឍ​ល្អ​អ្នក​គួរ​បោះបង់​ទម្លាប់​មួយចំនួន​ខាងក្រោម ៖

នៅ​ម្នាក់ឯង ការរស់នៅ​ខ្វះ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ នឹង​នាំ​អ្នក​ឆ្ពោះទៅរក​ការធ្លាក់ចុះ​នៃ​ការ​បន់​បែន​របស់​ខួរក្បាល​។​

មិន​ញ៉ាំ​អាហារ​ពេលព្រឹក អាហារ​ពេលព្រឹក​មាន​សារសំខាន់​ណាស់ ហើយ​ប្រសិនបើ​អ្នក​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​នោះទេ នឹង​បាត់បង់​សារធាតុចិញ្ចឹម​និង​ថាមពល​សម្រាប់​រាងកាយ ដែល​អ្នក​អាច​ប្រើប្រាស់​រយៈពេល​ពេញ​មួយថ្ងៃ​។ មិន​ញ៉ាំ​អាហារ​ពេលព្រឹក​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​សមត្ថភា​ពរបស់ខួរក្បាល​។  លោកអ្នក​នឹងមាន​ភាព​ស្ត្រេ​ស គិត​អ្វី​មិន​ចេញ ពិបាក​ក្នុង​ការបំពេញ​កិច្ចការងារ​ប្រចាំថ្ងៃ​។​

ដាក់​ទូរស័ព្ទ​ក្បែរ​ខ្លួន​នៅពេល​គេង មិនគួរ​គេង​ជាមួយ​ទូរស័ព្ទ ឬ​ដាក់​ទូរស័ព្ទ​នៅ​ជិត​ខ្លួន ព្រោះ ទូរស័ព្ទ​នឹង​បញ្ចេញ​រលក​មេដែក​អគ្គីសនី​ចេញមក ខណៈ​បើក​ទូរស័ព្ទ​ទុកចោល ហើយ​រលក​មេដែក​អគ្គិសនី​នេះ មាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​។ 

ជក់ ការជក់បារី​អាច​ជះឥទ្ធិពល​ដល់​លទ្ធភាព នៃ​ការរស់រាន​របស់​សរសៃប្រសាទ​។ស្រូបយក​ខ្យល់​កខ្វក់ គេបានរក​ឃើញថា ការ​បំពុលបរិយាកាស អាច​នាំឲ្យមាន​ការប៉ះពាល់​ដល់​ខួរក្បាល​។ ខ្យល់​កខ្វក់​ដែល​មនុស្ស​ដកដង្ហើម​ស្រូប​ចូល ប៉ះពាល់​ដល់​សុខភាព​ទាំងមូល ដែល​នៅ​ទីបំផុត​ត្រូវបាន​ស្រូប​ដោយ​ស្បែក និង​ឈានដល់​ចរន្ត​ឈាម ហើយ​ប៉ះពាល់​ដល់​រាល់​សរីរាង្គ ជាពិសេស​ខួរក្បាល​។​

គេង​មិន​គ្រប់គ្រាន់ ការ​គេង​ទៀងទាត់​និង​គ្រប់គ្រាន់ គឺ​ផ្តល់​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​សុខភាព​ទាំងមូល រួមបញ្ចូល​ទាំង​ខួរក្បាល​ផងដែរ​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស