សុខភាព និងសម្រស់
មានអត្ថប្រយោជន៍ជួយបំបាត់អាការៈគ្រុន ជួយបញ្ចុះទឹកនោម ជួយបន្ថយសម្ពាធឈាម និងជួយការពារពីជម្ងឺមហារីកបាន
រូបភាព
ស្លឹកម្រុំក្រៅពីធ្វើបន្លែដ៏ឆ្ងាញ់ ម្រុំមានមានវីតាមីនCខ្ពស់ជាងក្រូច,កាល់ស្យូមច្រើនជាងទឹកដោះគោប្រាំពីរដង,វីតាមីនAច្រើនជាងការ៉ុតបួនដង,ប៉ូតាស្យូមច្រើនជាងចេកបួនដង,ប្រូតេអ៊ីនច្រើនជាងទឹកដោះគោបីដង។
-ស្លឹក៖មានអត្ថប្រយោជន៍ជួយបំបាត់អាការៈគ្រុន ជួយបញ្ចុះទឹកនោម ជួយបន្ថយសម្ពាធឈាម និងជួយការពារពីជម្ងឺមហារីកបានផងដែរ។
-ផ្កា៖មានអត្ថប្រយោជន៍ជំនួយ កម្លាំង ជំនួយសុខភាពភ្នែក និងជួយការពារពីជម្ងឺមហារីកបានផងដែរ។
-សំបកនិងដើម៖ជួយឲ្យប្រព័ន្ធស្យល់ក្នុងពោះវៀនដើរបានស្រួលនិងជួយដល់ការរំលាយអាហារបានល្អផងដែរ
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។