ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលក្រួសក្នុងថង់ប្រមាត់ ពូកែស័ក្កសិទ្ធ

12-Apr-2019 11:51 AM

រូបភាព


ដោយ: Uddam

អស់ក្តីបារម្ភ! អ្នកកើតជំងឺក្រួសក្នុងថង់​ប្រមាត់! នឹ​ងជាសះ​ស្បើ​យ​​១០០% ​ប្រសិ​នបើ​សា​កល្ប​ង​ប្រើ…​….​​​

នេះជាបទពិសោធន៍ផ្ទាល់របស់ក្មួយស្រី Sok Njong ដែលបានផ្ញើមកឱ្យខ្ញុំចែករំលែកបន្តដល់ប្រជាជនខ្មែរយើង ពីលទ្ធផលដែលម្តាយរបស់ក្មួយផ្ទាល់បានជាសះស្បើយពីជំងឺ ក្រួសក្នុងថង់ប្រមាត់ ជាមួយនឹងការព្យាបាលដោយឱសថធម្មជាតិម្យ៉ាងដែលគេចំណាំហៅថា ដើមគ្រាប់ផ្ទុះ ហើយបើអ្នកជំងឺមិនទាន់សម្រេចចិត្តថាវះកាត់ទេអាចសាកមើលបាន។

 

បច្ចុប្បនេះមានជំងឺប្លែកៗមុខជា​ច្រើនចេញមកវាយ​លុកយ៉ា​​ងធ្ងន់ធ្ងរលើ​សុខភា​ព​មនុស្ស ហើ​យជំងឺខ្លះក៏អា​ចព្យា​បាលជា​​សះស្បើយ​ ឯ​ជំងឺខ្លះទៀ​ត ពិបាក​នឹង​ព្យា​បាលខ្លាំង​ណាស់​​ ហើយ​អ្នកជំងឺទ​ទួ​លរង់​ការ​​ឈឺចា​ប់ខ្លាំង​​ទៀត​ផង តួ​យ៉ា​ងដូ​ចជាជំងឺ​ ក្រួសក្នុងថង់​ប្រមាត់ តែជំ​ងឺ​នេះ​​គឺអា​ចព្យាបាល​តា​មវិធីធម្មជាតិ​។ ​​

​តើសមុខសញ្ញាបែបណាដែលយើងអាចសន្មត់ថាជាជំងឺក្រួសក្នុង​ប្រមាត់? មុខសញ្ញារបស់វាគឺ៖
-អ្នកជំងឺឈឺពោះខ្លាំង ឈឺមិនបាត់ ឧស្សាហ៍ទាស់នោមទៅពិនិត្យបើមានក្រួស។​

-ក្នុងករណីដែលមានមុចសញ្ញាដូចខាងលើសូមអ្នកសាកល្បងវិធីសាស្រ្តដូចខាងក្រោម៖

លោកអ្នកគ្រាន់តែ យកដើម គ្រាប់ផ្ទុះ (ពេលគ្រាប់វាទុំត្រូវទឹក ឬយកដាក់ក្នុងមាត់វានឹងផ្ទុះ) ហាលអោយស្ងួតដោយខ្យល់មិនអោយត្រូវកំដៅថ្ងៃទេ ហើយយកថ្នាំដែលហាលស្ងួតមួយដៃធំដាំជាមួយទឹក​១លីត្រ ដាំអោយពុះរយៈពេល ១០នាទី យកមកហូបរាល់ពេលជំនួសទឹកធម្មតា។ ថ្នាំនេះគ្មានក្លិនគ្មានរសជាតិអ្វីទាំងអស់ដូចទឹកធម្មតាអីញ្ចឹង ដើមនេះភាគច្រើននៅតាមទីជនបទបានមានដុះ។ រយៈពេល១ខែឡើងនឹងឃើញផលថាបានធូរស្បើយជាមិនខាន៕

**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។**

មូលហេតុបណ្តាលឲ្យមានក្រួសក្នុងប្រមាត់

តើការមិនបរិភោគអាហារពេលព្រឹកមានឥទ្ធិពលអ្វីឬទេ? ទម្លាប់បោះបង់អាហារព្រឹកជាប្រចាំ ក្នុងរយៈពេលវែងបានធ្វើឲ្យសរីរាង្គស្ត្រីអាយុ ៤៥ ឆ្នាំ កកើតជាក្រួសរាប់រយនៅថ្លើម និងជំងឺប្រមាត់ ។

ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ក្វាងជី ទីក្រុង ហានវូ ប្រទេសចិន បានវះកាត់យកចេញនូវគ្រាប់គ្រួសចំនួនជាង ២០០គ្រាប់ពី ក្នុងថង់ប្រមាត់ និងថ្លើមរបស់ស្ត្រីម្នាក់ឈ្មោះ ចេន ។

មូលហេតុបណ្តាលឲ្យសរីរាង្គអ្នកនាង ចេន មានក្រួសច្រើនដល់ថ្នាក់នេះ អាចដោយសារនាងមិនបរិភោគអាហារពេលព្រឹក អស់រយៈពេលជាង១ទសវត្សរ៍ ។ ស្ត្រីរូបនេះ ក៏បរិភោគអាហារសល់ជាប្រចាំ ហើយពេលវេលាបរិភោគ ក៏ខុសប្រក្រតី ។

ការវះកាត់ប្រព្រឹត្តិទៅក្នុងរយៈពេល ៦ ម៉ោង កន្លះ ហើយគ្រាប់ក្រួសមួយចំនួនមានទំហំធំប៉ុនស៊ុត ។

វេជ្ជបណ្ឌិត ហ្សូ ហ្សូវី ( Xu Xuwei) បានឲ្យដឹងថា អ្នកជំងឺកើតក្រួសតម្រងនោមជាច្រើនមានទម្លាប់បោះបង់អាហារពេលព្រឹក ឬ បរិភោគប្រញាប់ប្រញាល់ ។ អ្នកលើសទម្ងន់អាយុលើស ៤០ ឆ្នាំ ពិសេសគឺស្ត្រីមានហានិភ័យកើតក្រួសប្រមាត់ច្រើន ។ របបហូបតម និងបញ្ចុះទម្ងន់អាចបណ្តាលឲ្យកើតស្ថានភាពនេះ ។

តាមវេជ្ជបណ្ឌិតហ្សូវី ពេលមនុស្សម្នាក់មិនបរិភោគពេលព្រឹក នោះ ថង់ប្រមាត់របស់គេ នឹងឈប់រួញមកវិញ ឬ ប៉ោងចេញ ប្រការនេះធ្វើឲ្យទឹកប្រមាត់ប្រមូលផ្តុំក្នុងថង់ប្រមាត់, ធ្វើឲ្យបរិមាណកូឡេស្តេរ៉ូល និងកាល់ស្យូមកើនខ្ពស់ ៕

វិធីការពារជម្ងឺក្រួសក្នុងថង់ប្រមាត់

ការបរិភោគបន្លែស្រស់ជាអាហារមានជាតិសរសៃអាចជួយសម្រួលដល់ពោះវៀនរបស់អ្នក និងជួយកាត់បន្ថយជាតិអាស៊ីដក្នុងប្រមាត់ដែលបណ្ដាលឲ្យមានជម្ងឺនេះ។

កាហ្វេៈ កាហ្វេអាចជួយការពារមិនឲ្យកើតជម្ងឺក្រួសក្នុងថង់ប្រមាត់ ប៉ុន្តែបើជម្ងឺនេះកើតរូចហើយ មិនអាចជួយសង្រ្គោះបានទេ។

VitaminC:
ស្រ្តីជាមុខសញ្ញានៃការកើតជម្ងឺក្រួសក្នុងថង់ប្រមាត់ច្រើនជាងបុរស ប៉ុន្តែស្រ្តីអាចការពារជម្ងឺនេះបានដោយបរិភោគអាហារសំបូរជាតិVitaminC ដូចជាផ្លែឈើមានជាតិជូរជាដើម។ស្រ្តីអាចមានជម្ងឺក្រួសក្នុងថង់ប្រមាត់បានយ៉ាងងាយ ដោយសារតែអ័រម៉ូន Estrogen កើនឡើងរួមជាមួយនឹងខ្លាញ់កូឡេស្តេរ៉ូលដែលមាននៅក្នុងទឹកប្រមាត់ ដូច្នេះមានតែជាតិVitaminC អាចការពារស្រ្តីមិនអោយកើតជម្ងឺនេះបាន៕

ឆ្លងកាត់តាមការបកស្រាយយ៉ាងលម្អិត អំពីបញ្ហាដែលបង្កឱ្យកើតមានក្រួសក្នុងប្រមាត់យើងអាចប្រើប្រាស់វិធីបញ្ចៀស ការឆ្លងមួយចំនួន។ ប្រការដែលត្រូវប្រតិបត្ដិគឺត្រូវចៀសវាង ឬកាត់បន្ថយនូវការបរិភោគអាហារទាំងឡាយណាដែលសម្បូរទៅ ដោយជាតិខ្លាញ់ច្រើន។ ម្យ៉ាងវិញទៀតយើងដឹងហើយថា ពពួកមេរោគពពួកសត្វល្អិតមួយចំនួនអាចធ្វើឱ្យមានការរលាកប្រមាត់ និង បង្កឱ្យកើតនូវគ្រាប់ក្រួស ដូច្នេះត្រូវយក ចិត្ដទុកដាក់ទៅលើការជម្រុះចោលនូវពពួកមេរោគចង្រៃទាំងនោះទៅតាមវេជ្ជបញ្ជាឱ្យបាន ត្រឹមត្រូវ ហើយត្រូវមានអនាម័យទាំងការរស់នៅ ទាំងការបរិភោគចំណីអាហារប្រចាំថ្ងៃទើបជាប្រការមួយដែលប្រសើរបំផុត។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។