ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ពិសាគ្រាប់ធញ្ញជាតិជារៀងរាល់ថ្ងៃ ការពារអ្នកពីជំងឺជាច្រើនមុខ!

25-May-2018 10:59 AM

រូបភាព


ដោយ: Uddam

អ្នកប្រហែលកំពុងគិតថា អាហារអ្វីល្អបំផុតក្នុងការកម្ចាត់ជំងឺទាំងឡាយ។ គ្រាប់ធញ្ញជាតិ គឺជាអាហារសម្រន់ដ៏មានឱជារសនិងជាកំពូលអាហារសុខភាព អាចសង្គ្រោះជីវិតអ្នកបាន។

យោងតាមការសិក្សាថ្មីៗនេះ ចេញផ្សាយដោយទស្សនាវដ្ដី BMC Medicine បុគ្គលណាដែលបរិភោគគ្រាប់ធញ្ញជាតិមួយក្ដាប់រៀងរាល់ថ្ងៃ ប្រឈមនឹងហានិភ័យក្នុងការកើតជំងឺទាបបំផុត។ ជំងឺទាំងនោះ គឺរួមមានមហារីក ជំងឺបេះដូង និងជំងឺផ្សេងទៀត។

ការសិក្សានោះ យោងតាមស្ថិតិមនុស្សចំនួន ៨១៥.០០០ នាក់ជុំវិញសកលលោក។ ហើយគេរកឃើញថា គ្រាប់ធញ្ញជាតិ ២០ ក្រាម ឬមួយក្ដាប់រៀងរាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺបេះដូង ៣០ ភាគរយ ទឹកនោមផ្អែម ៤០ ភាគរយ មហារីក ១៥ ភាគរយ និងស្លាប់មុនអាយុ ២២ ភាគរយ។គ្រាប់ធញ្ញជាតិ សម្បូរទៅដោយជាតិសរសៃ ប្រូតេអ៊ីន ខ្លាញ់សុខភាព វីតាមីនចម្រុះ ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារអ្នកពីជំងឺនានា៕សម្រួលអត្ថបទដោយ៖ខ្ទឹមស