ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ប្រសិនបើអ្នកប្តូរពីការញ៉ាំភេសជ្ជៈកំប៉ុងមកញ៉ាំទឹកជំនួសវិញមានអ្វីកើតឡើង???

07-Jun-2018 05:25 PM

រូបភាព


ដោយ: Uddam

ទឹក​មាន​សារសំខាន់​សម្រាប់​រាងកាយ​មនុស្ស ប៉ុន្តែ​មនុស្ស​មួយចំនួន នៅតែ​មើលរំលង​ការ​ញ៉ាំ​ទឹក ហើយ​និយម​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង ។ ចុះ​ប្រសិនបើ​អ្នក​ប្តូរ​ពី​ការ​ញ៉ាំ​ភេសជ្ជៈ​កំប៉ុងញឹកញាប់ មក​ញ៉ាំ​ទឹក​ជំនួស​វិញ តើ​នឹងមាន​អ្វី​កើតឡើង !

​ជួយ​ទប់ទល់​កុំឲ្យ​អ្នក​ញ៉ាំ​អាហារ​ច្រើនពេក ៖ ញ៉ាំ​ទឹក​កន្លះ​កែវ មុនពេល​ញ៉ាំ​អាហារ​ពីរ​ឬ​បី​នាទី អាច​ទប់ស្កាត់ កុំឲ្យ​អ្នក​ញ៉ាំ​អាហារ​ច្រើនពេក ដែល​ចំណុច​នេះ​អំណោយផល​ជាពិសេស ដល់​អ្នក​ដែល​មានបំណង​សម្រក​ទម្ងន់​។​

​រាងកាយ​គ្មាន​ជាតិពុល ៖ ទឹក​គឺជា​មធ្យោបាយ​ល្អ​បំផុត ក្នុង​ការបណ្តេញ​សារធាតុ​ពុល ចេញពី​រាងកាយ តាមរយៈ​ទឹកនោម​និង​លាមក​ជាដើម​។​

​បង្កើន​គុណភាព​ខួរក្បាល ៖ ខួរក្បាល​ផ្ទុក​ជាតិ​ទឹក​រហូតដល់​៨០​ភាគរយ ដូច្នេះ​បើ​ខ្វះ​ជាតិ​ទឹក​អាច​នឹង​រារាំង​ដល់​សមត្ថភាព​នៃ​ការគិត​។ អ្នក​គួរ​បំពេញ​ជាតិ​ទឹកបាន​គ្រប់គ្រាន់ ដើម្បី​បង្កើន​មុខងារ​នៃ​ការចងចាំ និង​ការ​គិតពិចារណា​របស់​ខួរក្បាល​។​

ហានិភ័យ​នៃ​បញ្ហា​សុខភាព​មាន​កម្រិត​ទាប ៖ ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ដែល​ទិញ​ពី​ផ្សារ នឹង​ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​។ បើ​អ្នកងា​កមក​ញ៉ាំ​ទឹក​ជំនួស​ភេសជ្ជៈ​ទាំងនោះ​វិញ មិន​ត្រឹមតែ​ជួយ​សន្សំសំចៃ​ប្រាក់​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ជាច្រើន​ដូចជា ជំងឺ​ពាក់ព័ន្ធ​ប្លោកនោម និង​មហារីក​ពោះវៀន​ជាដើម​។ យោងតាម​ការសិក្សា ដែល​ត្រូវបាន​ចេញផ្សាយ នៅក្នុង​ទស្សនា​វ​ដ្តី Neurology បានឲ្យដឹងថា ការ​ញ៉ាំ​ទឹក​ជួយ​បន្ថយ​អា​ការៈឈឺ​ក្បាល​ប្រកាំង​។ ញ៉ាំ​ទឹក​៥ កែវ ក្នុង​មួយថ្ងៃ អាច​បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​បាន ៤១​ភាគរយ​៕សម្រួលអត្ថបទដោយ៖ ខ្ទឹមស