ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ប្រភេទផ្លែឈើស័ក្តិសមទទួលទាននារដូវក្តៅ!

01-Mar-2019 04:58 PM

រូបភាព


ដោយ: Uddam

-នៅក្នុងរដូវក្តៅ រាងកាយអាចបាត់បង់ញើសជាច្រើន ជាហេតុធ្វើឲ្យរាងកាយ អស់កម្លាំងកំហែងបានដោយងាយ។ នៅពេលដែលរាងកាយបាត់បង់ជាតិទឹក សារធាតុរ៉ែ ជីវជាតិរ៉ែផ្សេងៗ អាចនឹងបាត់បង់ផងដែរ។ -ដូច្នេះក្រៅពីការផឹកទឹកជាប្រចាំ អ្នកគួរទាញយកជីវជាតិរ៉ែផ្សេងៗ ដែលបាត់បង់ ទៅតាមញើស តាមរយៈ ការទទួលទានផ្លែឈើ និងទឹកផ្លែឈើស្រស់ឲ្យបានច្រើន។ ប្រភេទផ្លែឈើដែលស័ក្តិសម នឹងទទួលទាននារដូវក្តៅ មានដូចជា ក្រូច ត្របែក ឪឡឹក ជម្ពូ និងបន្លែស្ពៃស ប៉េងប៉ោះ ព្រមទាំង តៅហ៊ូ ស៊ុត ត្រី និងទឹកដោះគោ ។សម្រួលអត្ថបទដោយ៖ខ្ទឹមស