ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ប្ញស្សីជាដំណាំងាយដាំងាយថែទាំ ហើយឆាប់បានផល សូមចុចមើលពីវិធីដាំខាងក្រោម…!!

15-Jul-2019 04:45 PM

រូបភាព


ដោយ: Uddam

ជ្រើសរើសពូជប្ញស្សី៖ យើងត្រូវជ្រើសរើសពូជណា ដែលផ្តល់ទំពាំងធំ ហើយឆាប់ភ្លោះសាយគុម្ពរហ័ស ដូចជា ពូជប្ញស្សីស្រុក ប្ញស្សីបាយតុង ជាដើម។ ដើមប្ញស្សីណា ដែលមានភ្នែកល្អ នៅថ្នាំង ជាប្ញស្សី ដែលដាំឆាប់ដុះ ឬ ក៏ជ្រើស កាត់យក ខ្នែងទំពាំងណាមួយ ដែលដុះរាយប៉ាយ បម្រុងនឹងចេញជាទំពាំង ដើម្បីយកទៅដាំ នៅអន្លង់ផ្សេងទៀត។

មុននឹងដាំ គេត្រូវជីកអន្លង់ ធ្វើដីអោយរសោះៗបន្តិច បើដីម្តុំនោះស្អិតពេក សូមចិញ្ច្រាំចំបើងដាក់លាយ អោយរសោះៗ ទើបប្រស់ទឹកអោយសើម។

ពេលដាំ គេមិនបាច់ច្រិបប្ញស នៅថ្នាំងប្ញស្សីចេញឡើយ គឺទុកដើម្បីអោយ ប្ញស្សីលាស់ខ្នែងថ្មី បន្ថែមទៀត ច្រើនជាងមុន។

គេត្រូវដាំប្ញស្សី ប្រហែល បីតឹក ទៅកន្លះម៉ែត្រ ឆ្ងាយពីគ្នា។បើដាំ ជាកូនទំពាំង សូមលុបដីអោយជិតទុកចុងទំពាំង បនិ្តចអោយផុតពីដី។បើដាំថ្នាំង សូមលុបដីអោយបាត់ថ្នាំងប្ញស្សី ប៉ុន្តែ ទុកចុងត្រួយខ្នែង អោយផុតចុងពីដី។

នៅពេលប្ញស្សីចាប់ផ្តើមចាក់ប្ញសសូមឧស្សាហ៍ប្រស់ទឹក យកចំបើងគ្របគល់ ដើម្បីរក្សាសំណើម អោយត្រជាក់គល់។

ពេលប្ញស្សីចាប់ផ្តើមសាយគុម្ពសូមឧស្សាហ៍ជ្រោយដីពូនគល់ នោះទំពាំងនឹងមានលាស់កាន់តែច្រើន។ បើមានស្លឹកចាស់មែកចាស់ សូមបោសដុតចេញហើយយកទឹកពន្លត់ ផេះឬស្សីនឹងក្លាយជាដីជីរ សម្រាប់ទំពាំងក្រោយដុះដាល។

ពូជប្ញស្សីខ្លះផ្តល់ទំពាំងធំៗតែមិនសូវច្រើនទេ ដូចជាប្ញស្សីបាយតុងជាដើម។ ពូជខ្លះទៀត ផ្តល់ទំពាំងច្រើន តែទំពាំងតូចៗ ដូចជា ប្ញស្សីព្រេចជាដើម។

រដូវណា ក៏ជារដូវល្អ សម្រាប់ដាំប្ញស្សីដែរ បើនៅរដូវភ្លៀង យើងមិនសូវពិបាកស្រោចទឹកទេ បន្ទាប់ពីដាំហើយ។បើនៅរដូវប្រាំង ត្រូវរក្សាគល់អោយសើម ដើម្បីអោយមានដុះទំពាំង។

ប្ញស្សី មិនត្រូវការដាក់ជីរ អោយបានលាស់ទំពាំងទេ គឺត្រូវការតែដី និង សំណើម ប៉ុណ្ណោះ។ជីដែលល្អ គឺផេះដែលដុតស្លឹកនិងមែកឬស្សីដែលចាស់ស្លាប់ ដុតហើយចាក់ទឹករួចយកទៅលប់គល់វិញ៕ប្ញស្សីជាដំណាំងាយដាំងាយថែហើយឆាប់បានផលជាទំពាំង សម្រាប់បរិភោគ ។ របៀបដាំប្ញស្សី មានដូចខាងក្រោមនេះ ៖

១-ជ្រើសរើសពូជប្ញស្សី៖ យើងត្រូវជ្រើសរើសពូជណា ដែលផ្តល់ទំពាំងធំ ហើយឆាប់ភ្លោះសាយគុម្ពរហ័សដូចជាពូជប្ញស្សីស្រុក ប្ញស្សីបាយតុង ជាដើម។ ដើមប្ញស្សីណា ដែលមានភ្នែកល្អ នៅថ្នាំង ជាប្ញស្សី ដែលដាំឆាប់ដុះ ឬ ក៏ជ្រើស កាត់យក ខ្នែងទំពាំងណាមួយ ដែលដុះរាយប៉ាយ បម្រុងនឹងចេញជាទំពាំង ដើម្បីយកទៅដាំ នៅអន្លង់ផ្សេងទៀត។

២- មុននឹងដាំ គេត្រូវជីកអន្លង់ ធ្វើដីអោយរសោះៗបន្តិច បើដីម្តុំនោះស្អិតពេកសូមចិញ្ច្រាំចំបើងដាក់លាយអោយរសោះៗ ទើបប្រស់ទឹកអោយសើម។

៣-ពេលដាំគេមិនបាច់ច្រិបប្ញសនៅថ្នាំងប្ញស្សីចេញឡើយ គឺទុកដើម្បីអោយប្ញស្សីលាស់ខ្នែងថ្មី បន្ថែមទៀត ច្រើនជាងមុន។

៤-គេត្រូវដាំប្ញស្សី ប្រហែលបីតឹកទៅកន្លះម៉ែត្រ ឆ្ងាយពីគ្នា។បើដាំជាកូនទំពាំងសូមលុបដីអោយជិត ទុកចុងទំពាំង បនិ្តចអោយផុតពីដី។បើដាំថ្នាំង សូមលុបដីអោយបាត់ថ្នាំងប្ញស្សីប៉ុន្តែទុកចុងត្រួយខ្នែង អោយផុតចុងពីដី។

៥-នៅពេលប្ញស្សីចាប់ផ្តើមចាក់ប្ញស សូមឧស្សាហ៍ប្រស់ទឹក យកចំបើងគ្របគល់ ដើម្បីរក្សាសំណើម អោយត្រជាក់គល់។

៦-ពេលប្ញស្សីចាប់ផ្តើមសាយគុម្ព សូមឧស្សាហ៍ជ្រោយដីពូនគល់ នោះទំពាំងនឹងមានលាស់កាន់តែច្រើន។ បើមានស្លឹកចាស់មែកចាស់ សូមបោសដុតចេញ ហើយយកទឹកពន្លត់ ផេះឬស្សីនឹងក្លាយជាដីជីរ សម្រាប់ទំពាំងក្រោយដុះដាល។

៧-ពូជប្ញស្សីខ្លះ ផ្តល់ទំពាំងធំៗ តែមិនសូវច្រើនទេ ដូចជាប្ញស្សីបាយតុងជាដើម។ ពូជខ្លះទៀត ផ្តល់ទំពាំងច្រើន តែទំពាំងតូចៗដូចជា ប្ញស្សីព្រេចជាដើម។

៨- រដូវណា ក៏ជារដូវល្អ សម្រាប់ដាំប្ញស្សីដែរ បើនៅរដូវភ្លៀង យើងមិនសូវពិបាកស្រោចទឹកទេ បន្ទាប់ពីដាំហើយ។ បើនៅរដូវប្រាំង ត្រូវរក្សាគល់អោយសើម ដើម្បីអោយមានដុះទំពាំង។

៩- ប្ញស្សី មិនត្រូវការដាក់ជីរ អោយបានលាស់ទំពាំងទេ គឺត្រូវការតែដី និងសំណើម ប៉ុណ្ណោះ។ជីដែលល្អគឺផេះដែលដុតស្លឹកនិងមែកឬស្សីដែលចាស់ស្លាប់ ដុតហើយចាក់ទឹករួចយកទៅលប់គល់វិញ៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។