ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

បេះដូងមានសុខភាពកាន់តែល្អ គួរតែ ញ៉ាំអាហារទាំងនេះឲ្យច្រើន!

15-Mar-2019 11:28 AM

រូបភាព


ដោយ: Uddam

-ផ្លែឪឡឹក៖សម្រាប់អ្នកដែលចង់រក្សាបេះដូងឲ្យមានសុខភាពល្អ ការញ៉ាំផ្លែឪឡឹកនឹងអាចជួយបាន។ តើអ្វីទៅដែលធ្វើឲ្យផ្លែឈើនេះល្អខ្លាំង? នេះដោយសារតែ វាមានកាឡូរីទាប តែមានជាតិសរសៃខ្ពស់ ព្រមទាំងមានអង់ទីអុកស៊ីដង់ច្រើនទៀត។ ពណ៌ក្រហមរបស់ផ្លែឪឡឹកផ្ទុកទៅដោយសារធាតុ Lycopene ដែលល្អចំពោះសុខភាពបេះដូង។ ក្រៅពីនេះ ផ្លែឪឡឹកគឺជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A និង C ម៉ាញ៉េស្យូម និងប៉ូតាស្យូមដែរ។

២. យ៉ាអួរ៖ភាគច្រើនគេញ៉ាំយ៉ាអួរដើម្បីសម្រកទម្ងន់ ប៉ុន្តែតើអ្នកមានដឹងថា វាមានប្រយោជន៍ចំពោះសុខភាពបេះដូងទេ? ការញ៉ាំយ៉ាអួរមានប្រយោជន៍ច្រើនណាស់ ហើយមួយក្នុងនោះគឺជួយរក្សាអញ្ចាញធ្មេញឲ្យមានសុខភាពល្អ ហើយការពារបេះដូងថែមទៀត។ ការញ៉ាំយ៉ាអួរ នឹងផ្តល់ជាវីតាមីន ជាតិរ៉ែ ព្រមទាំងប្រូបាយអូទិចដែលមានប្រយោជន៍ដល់ការរំលាយអាហារ។

៣. បន្លែ និងផ្លែឈើ៖ការញ៉ាំបន្លែនិងផ្លែឈើច្រើនគឺជាអ្វីដែលអាចជួយដល់សុខភាពបេះដូងបានហើយ។ គ្រូពេទ្យ​ភាគច្រើនតែងតែណែនាំឲ្យអ្នកញ៉ាំបន្លែ និងផ្លែឈើយ៉ាងហោចណាស់ ៣ភាគបួននៃអាហារដែលញ៉ាំមួយពេលៗ ដោយសារតែវានឹងផ្តល់នូវជីវជាតិដ៏មានប្រយោជន៍ច្រើនដូចជា វីតាមីន និងជាតិរ៉ែ រួមទាំងអង់ទីអុកស៊ីដង់ ដែលអាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ពង្រឹងសុខភាពបេះដូង និងជួយដល់ការសម្រកទម្ងន់ថែមទៀត។

-ប៉េងប៉ោះ៖ការញ៉ាំផ្លែប៉ោមត្រូវបានគ្រូពេទ្យណែនាំច្រើនណាស់ ដោយសារតែវាមានសារធាតុ Lycopene ដែលអាចការពារបេះដូងពីការខូចខាតបាន។ អ្នកអាចធ្វើទឹកប៉េងប៉ោះញ៉ាំដោយខ្លួនឯង ឬក៏ប្រើវាជាគ្រឿងផ្សំធ្វើម្ហូបកាន់តែល្អថែមទៀត។

-សណ្តែកដី៖វាតែងតែជាគំនិតដ៏ល្អមួយក្នុងការបន្ថែមសណ្តែកដីទៅក្នុងរបបអាហារ បើសិនជាចង់ការពារសុខភាពរបស់បេះដូង ព្រោះថា សណ្តែកដីសម្បូរទៅដោយជាតិខ្លាញ់ផ្តល់សុខភាព ហើយល្អចំពោះបេះដូងទៀត។ ទាំងនេះហើយគឺជារឿងល្អដែលអ្នកអាចប្រើប្រាស់សណ្តែកដីធ្វើជារបបអាហារដើម្បីទទួលនៅថ្ងៃក្រោយបាន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស