ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

បើមិនចង់ធាត់ជ្រុលបញ្ឈប់ទម្លាប់ពេលព្រឹកទាំងនេះភ្លាម!

16-Feb-2019 01:55 PM

រូបភាព


ដោយ: Uddam

១-គេងច្រើនពេក៖ជាមួយនឹងការគេងបានតិចពេកនោះរាងកាយរបស់អ្នក គឺងាយនឹងផលិតអ័រម៉ូនស្ត្រេស cortisol ដែលបង្កើនចំណង់អាហារ។ ទោះជាយ៉ាងណា ការគេងច្រើនពេកក៏ប្រហែលជាមិនប្រសើរអ្វីដែរចំពោះអ្នក។ យោងការសិក្សាស្រាវជ្រាវថ្មីមួយដែលធ្វើឡើងដោយទស្សនាវដ្តីវេជ្ជសាស្ត្ដ៏ល្បីរបស់សហរដ្ឋអាមេរិក PLOS One បានឱ្យដឹងថា ការគេងលើសពី ១០ ម៉ោងក្នុងមួយយប់អាចបណ្ដាលឱ្យសន្ទស្សន៍ម៉ាសរាងកាយឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ដូច្នេះហើយទើបអ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំឱ្យគេងត្រឹមពី ៧ ទៅ ៩ ម៉ោង រាល់យប់។២-គេចមិនត្រូវពន្លឺព្រះអាទិត្យពេលព្រឹក៖ចូរបើកវាំងនន ឬបង្អួចភ្លាមបន្ទាប់ពីក្រោកឡើង។ ការសិក្សាស្រាវជ្រាវមួយនៅក្នុងទស្សនាវដ្ដីវេជ្ជសាស្ត្រដ៏ល្បីរបស់សហរដ្ឋអាមេរិក PLOS One បានរកឃើញថា រលកពន្លឺពណ៌ខៀវនៃព្រះអាទិត្យពេលព្រឹកព្រលឹមជួយបង្កើនការរំលាយអាហារ និងដាស់រាងកាយឱ្យភ្ញាក់ស្វាង។ ត្រឹមរយៈពេលពី ២០ ទៅ ៣០ នាទី នៃពន្លឺថ្ងៃ គឺគ្រប់គ្រាន់ហើយក្នុងការផ្ដល់ឥទ្ធិពលលើសន្ទស្សន៍ម៉ាសរាងកាយ។៣-មិនរៀបចំកន្លែងគេង៖ស្ដាប់ទៅហាក់ដូចជាចម្លែកបន្តិច ប៉ុន្តែវាជាការពិត។ ការសិក្សាស្រាវជ្រាវមួយដោយអ្នកជំនាញខាងផ្នែកដំណេករបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា អ្នកដែលរៀបចំកន្លែងគេងស្អាតត្រឹមត្រូវអាចគេងលក់បានស្កប់ពេញលេញ។ ហើយការគេងបានស្កប់គ្រប់គ្រាន់ គឺជាមធ្យោបាយដ៏ប្រសើរបំផុតដើម្បីឆ្ពោះទៅរកទម្ងន់ដែលមានសុខភាពល្អសាកសម។៤-ភ្លេចថ្លឹងទម្ងន់ខ្លួនឯង៖អ្នកស្រាវជ្រាវជាច្រើនមកពីសកលវិទ្យាល័យ Cornell University ក្នុងទីក្រុងញ៉ូវយកបានបង្ហាញថា ការថ្លឹងទម្ងន់ជាប្រចាំ គឺជាតិចនិកដ៏ប្រសើរដែលជួយលើកទឹកចិត្ត ឬជម្រុញដល់ការសម្រកទម្ងន់។ ហើយពេលវេលាដ៏ល្អបំផុតមួយដើម្បីថ្លឹងទម្ងន់នោះ គឺពេលព្រឹកមុនពេលអ្នកទទួលទានអាហារ ឬភេសជ្ជៈអ្វី។ នោះក៏ព្រោះតែអ្នកបាត់បង់ទម្ងន់នៃជាតិទឹកពេញមួយយប់ ដូច្នេះអ្នកនឹងទទួលបានទម្ងន់ត្រឹមត្រូវបំផុត ប្រសិនបើថ្លឹងនៅពេលព្រឹក។៥-ទទួលទានអាហារពេលព្រឹកតិចពេក៖ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Tel Aviv University អ៊ីស្រាអែលបានបង្ហាញថា អ្នកគួរតែទទួលទានអាហារពេលព្រឹកឆ្ងាញ់ៗឱ្យបានច្រើនគ្រប់គ្រាន់។ ហើយអាហារពេលព្រឹកដែលមានតុល្យភាព គឺមានផ្ទុក ៦០០ កាឡូរីនៃជាតិប្រូតេអ៊ីន, កាបូអ៊ីដ្រាត និងបង្អែមខ្លះដែលនឹងធ្វើឱ្យងាយស្រួលក្នុងការតាមដាន ឬអនុវត្តន៍តាមផែនការនៃរបបអាហារប្រចាំថ្ងៃ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស