សុខភាព និងសម្រស់
រូបភាព
ទម្លាប់រស់នៅមិនល្អប្រចាំថ្ងៃ អាចធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់អ្នក ដោយមិនដឹងខ្លួន។ នៅក្នុងនោះសូម្បីតែគ្រួសក្នុងតម្រងនោម ក៏អាចកើតឡើង ដោយសារទម្លាប់សាមញ្ញៗរាល់ថ្ងៃនេះដែរ។ ទម្លាប់រស់នៅមិនល្អ២យ៉ាងនោះ មានដូចជា……
មិនចូលចិត្តញ៉ាំទឹក ៖ ញ៉ាំទឹកតិច នឹងបណ្តាលឲ្យប្រព័ន្ធសាស្ត្រ ពុំសូវមានការងារ បរិមាណទឹកនោមត្រូវស្តុកទុកយូរ កម្រិតរបស់ទឹកនោមខាប់ សារជាតិ កក កើនឡើង ហើយនឹងកកើតជាគ្រួសតម្រងនោម។
ញ៉ាំខ្លាញ់ច្រើន ៖ សាច់ច្រើន និងសម្បូរប្រេងខ្លាញ់..ការទទួលទានជាតិខ្លាញ់ច្រើន គឺជាមូលហេតុបណ្តាល ឲ្យកើតជំងឺគ្រួសប្រមាត់ ឬតម្រងនោម ព្រោះអាហារសម្បូរប្រូតេអ៊ីន និងជាតិខ្លាញ់នឹងបង្កើន បរិមាណកូឡេស្តេរ៉ូលក្នុងទឹកប្រមាត់ កកើតជាគ្រួស។
អ្វីដែលអ្នកគួរធ្វើ គឺញ៉ាំទឹក ឲ្យបានយ៉ាងតិច២លីត្រក្នុង១ថ្ងៃ ត្រូវកំហិតបរិមាណ កូឡេស្តេរ៉ូល ក្នុងរបបអាហារ ពោលគួរញ៉ាំតិចឬចៀសវាង អាហារសម្បូរកូឡេស្តេរ៉ូល។ គួរញ៉ាំផ្លែឈើស្រស់ និងបន្លែ ខ្ទឹមស ខ្ទឹមបារាំង ផ្សិត…ព្រោះពួកវាមានប្រសិទ្ធភាព ក្នុងការបញ្ចុះកូឡេស្តេរ៉ូល៕សម្រួលអត្ថបទដោយ៖ខ្ទឹមស