ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

បច្ចេកទេសដាំស្វាយចន្ទី

20-Feb-2019 10:27 AM

រូបភាព


ដោយ: Uddam

+ក្នុងការដាំស្វាយចន្ទីនេះត្រូវដាំនៅលើដីព្រៃ ឬដីចំការ-ក្រោយពីរានរួច កាប់រណ្តៅទំហំ ១ម៉ែត្រ បួនជ្រុង និងជំរៅ ១ម៉ែត្រ-នៅក្នុងរណ្តៅដាក់សំរាម ស្លឹកឈើងាប់ៗ លាមកសត្វ និងដីព្រៃ (ដីស្រទាប់លើ)
-ជីករណ្តៅជាជួរដោយទុកចន្លោះគុម្ព ៦ម៉ែត្រ និងចន្លោះជួរ ៩ម៉ែត្រ-ក្រោយពីជីករណ្តៅហើយ យកគ្រាប់ស្វាយចន្ទីទៅដាក់ដាំក្នុងរណ្តៅតែម្តង ឬអាចបណ្តុះកូនពូជជាមុនរឹតតែល្អ។
-ដំណាំស្វាយចន្ទីអាចប្រមូលផលបាននៅ អាយុចាប់ពី ១ឆ្នាំឡើងទៅ គ្រាន់តែបានផ្លែតិច ឬច្រើនតែប៉ុណ្ណោះ-ប៉ុន្តែចំពោះផ្លែដែលពេញល្អ គឺនៅអាយុ ៣ឆ្នាំ ក្នុងដើមស្វាយចន្ទីចំនួន ៩០០ ដើម អាចប្រមូលផលបាន ២,៥តោន (២៥០០គីឡូក្រាម) ឬប្រហែល ២-៣ គីឡូក្រាម ក្នុង ១ដើម-ដោយក្នុង ១គីឡូកាមលក់បាន ៣៩០០រៀល (តម្លៃនេះប្រែប្រួលទៅតាមឆ្នាំ)
-ជ្រើសរើសផ្លែទុំល្អ មានគ្រាប់រលោងល្អទុំនៅលើដើមយកគ្រាប់ពូជទៅហាលថ្ងៃឲ្យស្ងួត
រក្សាទុកនៅក្នុងបាវ ឬស្មុគនៅកន្លែងដែលពុំមានសំណើមខ្លាំង និងស្ងួតខ្លាំង-ការរក្សាទុករហូតដល់ពេលដែលត្រូវយកគ្រាប់ទៅដាំ ។
-ចំពោះការដាំដំណាំស្វាយចន្ទីនេះ វាមានការលំបាកនៅឆ្នាំដំបូង និងការថែទាំ។-ប៉ុន្តែដំណាំនេះមិនធ្វើឲ្យមានភាពរវល់រាល់ថ្ងៃនោះទេក្នុង ១ឆ្នាំ លំបាកតែ ១ ទៅ ២ខែប៉ុណ្ណោះ ។-ដូចនេះ វាជាដំណាំដែលទទួលបានប្រាក់ចំណូល ប្រចាំឆ្នាំ។សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត