ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

បច្ចេកទេសដាំល្ពៅរបស់កសិករដែលទទួលបានជោគជ័យ !!

28-Jan-2019 02:00 PM

រូបភាព


ដោយ: Uddam

​ការរៀបចំ​ដី និង​រណ្តៅ​សម្រាប់​ដាំ ៖
-ត្រួវ​ភ្ជួរ​ឆូត​ដី​ជា​រងៗ ដែល​មាន​ទទឹងចន្លោះពីគ្នាកន្លះ​ម៉ែត្រ បណ្តោយ​ទៅតាម​ស្ថានភាព​ដី និង​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ ១​ម៉ែត្រ​
-នៅលើ​រងត្រូវ​កាប់​រណ្តៅ​ដែល​មាន​ទំហំ​២​តឹក​បួន​ជ្រុងនិង​មាន​ជម្រៅ​មួយ​តឹកន្លះ ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​មួយ8តឹកទៅ១​ម៉ែត្រ។​

​ការរៀបចំ​គ្រាប់​ដាំ៖ 
-មុន​ដាំត្រូវ​យក​គ្រាប់​ទៅ​ត្រាំ​ទឹក​១​យប់ដើម្បី​ឱ្យ​គ្រាប់​ស្រូបទឹក​ឆាប់​ដុះ​ពន្លកបានល្អ​
-បន្ទាប់មក ត្រូវ​ស្រង់​យក​ទៅ​ខ្ចប់​ក្រណាត់​ផ្អាប់​ទុក​១​យប់ ដើម្បី​ឱ្យ​មាន​កម្តៅ និង​សំណើម​ឆាប់​ដុះតែកុំចងតឹងពេក។​

​របៀប​ដាំ៖
-ក្រោយពី​បាន​រៀបចំ​រណ្តៅ និង​គ្រាប់ពូជ​ហើយ ត្រូវ​យក​គ្រាប់​ទៅ​ដាំ​នៅក្នុង​រណ្តៅមួយរណ្តៅពីទៅបីគ្រាប់ ការពារដុះអត់គ្រប់ ពេលដុះហើយដកចោលទុកតែមួយបានហើយ​
-នៅ​បាត​រណ្តៅ ត្រូវដាក់​ជីកំប៉ុស្ត ឬ​លាមក​សត្វ​ពុកផុយ​មួយ​ប​ង្គី ជ្រុំ​ច្របល់​ជាមួយ​ដី ទើប​យក​គ្រាប់​ទៅ​កប់​ រួចស្រោចទឹកអោយជោគ។

​ការថែទាំ ៖
-ក្រោយ​ដាំ​បាន​រយៈពេល ២០-២៥​ថ្ងៃ ល្ពៅ​ចាប់ផ្តើម​បោះ​ទង ពេលនោះ យើង​ចាប់ផ្តើម​ដើរកាត់​ត្រួយ កុំឱ្យ​ទង​លូត​វែង ដើម្បី​ឱ្យ​វា​បែក​ទង​ឱ្យបាន​ច្រើន​ទៀត​
-បន្ទាប់​ពី​កាត់​ត្រួយ​រួច ត្រូវដាក់​ជី​បន្ថែម នៅក្បែរ​រណ្តៅ រួច​ភ្ជួរ​លុប​គល់​


-នៅ​រដូវប្រាំង ត្រូវ​ស្រោច​ទឹក​ឱ្យបាន​រាល់ថ្ងៃ ១​ថ្ងៃ​ម្តង ឬ​២​ដង ពិសេស​នៅ​ពេល​ល្ពៅ​ចេញ​ផ្កា​
-ដើម្បី​រក្សា​សំណើម ត្រូវ​យក​ចំបើង ស្លឹក​ឈើ គ្រប​នៅតាម​រង​ល្ពៅ​
-ក្នុងអំឡុងពេល​ល្ពៅ​ចេញ​ផ្កា នៅ​ម៉ោង​៧​ព្រឹក គួរ​ដើរ​បេះ​ផ្កា​ឈ្មោល យក​ទៅ​គោះ​ដាក់​ផ្កា​ញី ដើម្បី​ឱ្យ​វា​កាន់​ផ្លែ និង​ផ្លែ​បាន​ច្រើន​។

(​ដកស្រង់​ចេញពី​សៀវភៅ​បទពិសោធន៍​កសិករ របស់​អង្គការ សេ​ដាក ភាគ​៦ បោះពុម្ព​ឆ្នាំ​២០០៥)