ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

#បច្ចេកទេសដាំក្រូចពោធិ៍សាត់ដើម្បីបានផ្លែច្រើន !!

31-Jan-2019 10:01 PM

រូបភាព


ដោយ: Uddam

បច្ចេកទេសដាំក្រូចពោធិ៍សាត់

*ប្រភេទដីដែលដាំបានល្អ៖
-ជាប្រភេទដីទួលមិនដក់ទេក ដីមានស្រទាប់លើធូរ ស្រទាប់បន្ទាប់ជ្រៅហើយស្រោះទឹក ដីមានជីវជាតិច្រើន និងជាដំបន់សំបូរភ្លៀងធ្លាក់ នៅតាមតំបន់ដងទន្លេ ដែលភាគច្រើនគេដាំវាបានផលល្អនៅខេត្តបាត់ដំបង។


*ការបំបៅពូជដាំ៖
-វិធីដាំគឺត្រូវជ្រើសរើសដើមណាដែលផ្លែល្អ បានច្រើនផ្សាំមែកមានសុខភាពល្អទំហំប៉ុនចង្អុលដៃយកមកដាំ
-យកប្ររែង១ម៉ែត្រពីកន្លែងត្រូវផ្សាំទៅចុងមែក
-យកកាំបិតចិតសំបកជុំវិញចេញប្រវែងប្រមាណ២ថ្នាំងដៃ រួចទុកចោលឲ្យវាស្ងួតរយៈពេល១អាទិត្យ
-យកដីដែលមានជីវជាតិលាយជាមួយជីធម្មជាតិស្ងួតយកមកច្រកថង់រួចវះចងផ្អោបជុំវិញកន្លែងដែលចិតសំបកនោះ (ត្រូវលាបថ្នាំជំនួយឬសផង) រួចត្រូវផ្តល់ទឹកឲ្យវាសើមជាប់ជានិច្ច


-រយៈពេល១ខែវានឹងដុះឬសហើយយើងអាចកាត់វាយកទៅបណ្តុះក្នុងថង់ស្រោចទឹកជាប្រចាំរយៈពេលកន្លះខែក្រោយយើងអាចយកទៅដាំបាន។
*វិធីដាំ៖-កាប់រណ្តៅទំហំ៣តឹកបួនជ្រុង ជម្រៅ៣តឹក រួដាក់ជីលាមកសត្វស្ងួត លាយជាមួយកំទេចស្លឹកឈើ
-រួចដាក់កូនក្រូចដាំយលគល់ត្រឹមមាត់រណ្តៅ រួចដាំបង្គោលមែកឈើចងផ្អោបជាមួយដើមការពារការរលំ
-ចន្លោះពីដើមនីមួយៗគឺ៤-៦ម៉ែត្រ ដើម្បីឲ្យវាលូតលាស់បានល្អ ផ្លែបានច្រើន ងាយប្រមូលផល និងមិងាយឆ្លងជម្ងឺពីគ្នា។


*ការថែទាំ៖
-ត្រូវផ្តល់ទឹកជាប្រចាំនៅពេលដែលវាស្ងួត និងការដាក់ជីធម្មជាតិ
-ក្រូចមានជម្ងឺងាប់ស្លឹកពីចុងមែកមកដើម និជម្ងឺចេញជ័រតាមដើម យើងត្រូវកាត់មែកណាដែលមានជម្ងឺងាប់ស្លឹកនេះចេញដើម្បីកុំឲ្យវាឆ្លង រួចលាប និងបាញ់ថ្នាំកសិកម្មដើម្បីបំប៉នវាវិញ
-ត្រូវកាត់ចុងមែកចេញ និងមែកដែលលូតលាស់មិនសូវល្អចេញជារៀងរាល់ឆ្នាំ
-រយៈពេល៣ឆ្នាំវានឹងចាប់ផ្តើមមានផ្លែ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត