ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

បច្ចេកទេសដាំក្រូចពោធិសាត់

27-Jul-2018 05:17 PM

រូបភាព


ដោយ: Uddam

១-ការជ្រើសរើសពូជ
-ជ្រើសរើសកូនប្ញដើម ណាដែលថ្លោសល្អ មិនយកដើម ដែលខ្ចីពេកប្ញចាស់ពេក ។Image may contain: plant, outdoor, nature and food
២-ការរៀបចំដី
-មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ។ ភ្ជួរលើកទី១ដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ Image may contain: plant, tree, sky, outdoor and natureហើយទុករយះពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដង ។ Image may contain: plant, tree, outdoor and natureបន្តាប់មកកាប់រណ្តៅដែលមានទំហំ៨តឹក៨ជ្រុងជំរៅ៨តឹកនិងចន្លោះពីរណ្តៅ១ទៅ១ប្រ
វែង៣ម៉ែត្រទៅ ៥ម៉ែត្រ។Image may contain: plant, tree, outdoor and nature
៣-ការដាំដុះ
យកកូនប្ញដើមដែលត្រូវដាំ កប់ទៅក្នុងរណ្តៅដោយដាក់ ចំកណ្តាលរណ្តៅហើយស្រោចទឹក។Image may contain: plant, fruit, tree, outdoor, nature and food
៤-ការប្រើជី
វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំក្រូចពោធិសាត់Image may contain: plant, tree, sky, outdoor, nature and food
ក. វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់
មេជី ៥ម.ល,មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល,មេអ័រម៉ូន ៥ម.ល,ទឹក ៥លីត្រ
+លាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។Image may contain: plant, tree, sky, outdoor and nature
ខ. វិធីប្រើប្រាស់ជី​ PN លើកូនដំណាំ
ស្រោចលើកទី១ ក្រោយដំណាំដុះបាន ៧ថ្ងៃ
មេជី ១ គំរប,មេថ្នាំបណ្តេញសត្វល្អិត ១ គំរប,មេអ័រម៉ូន ១ គំរប,ទឹក ១០លីត្រNo automatic alt text available.
+លាយចូលគ្នាឲ្យសព្វស្រោចលើកូនដំណាំ ១សប្តាហ៍ ម្តង
គ. វីធីប្រើជី PN​​ លើដំណាំដាំ ហើយ
ក្រោយពីដាំហើយបានរយៈ ៧-១០ថ្ងៃ​ ប្រើលើកទី ១
មេជី ២ គំរប,មេថ្នាំបណ្តេញសត្វល្អិត ២ គំរប,មេអ័រម៉ូន ២ គំរប,ទឹក ១០លីត្រ

+លាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២​ដង ក្នុង ១ខែ ។
៥-ការថែទាំ
– ស្រោចទឹក
– បោចស្មៅ
– គ្របរងដាំ
– ពូនគល់
– តាក់តែងមែក
– ធ្វើរណ្តៅដាក់ជី
– បេះផ្លែចោលខ្លះពេលផ្លែឆ្នាំដំបូង
៦-ការប្រមូលផល
ក្រោយពីដាំបានរយៈពេល២ឆ្នាំ អាចប្រមូលផលបានហើយ។
ប្រភព៖រស្មីកម្ពុជា
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត