ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

បច្ចេកទេសនៃការធ្វើស្រូវប្រាំងឆាប់លូតលាស់បានលឿន !!

25-Jan-2019 10:19 AM

រូបភាព


ដោយ: Uddam

សង្វេបពីរបៀបធ្វើស្រែប្រាំង

-ជ្រើសរើពូជស្រូវប្រាំងណាដែលយើងចូលចិត្ត ជាពូជដែលមានគ្រាប់ពេញល្អ

-យកគ្រាប់ស្រូវទៅត្រាំទឹកចោលមួយថ្ងៃរួចស្រង់មកផ្អាប់ចោលមួយយប់

-ធ្វើដីអោយរៀបស្មើដែលទឹកអាចបាចសាចពេញស្រែបាន និងដាក់ទឹកអោយលិចដី

-យកគ្រាប់ស្រូវទៅព្រួសអោយស្មើ រង្វើលល្មមអោយពេញស្រែដើម្បីស្រូវដុះបានល្អ

-ពេលព្រោះគ្រាប់ស្រូវរួចត្រាំទឹកចោលមួយយប់ រួចបូមទឹកចេញពីស្រែអោយអស់ ទុករយៈពេល12ថ្ងៃ

-ពេលស្រូវបាន12ថ្ងៃ បើស្រែយើងមានស្មៅ យើងអាចបាញ់ថ្នាំសំលាប់ស្មៅនិងកំចាត់សត្វល្អិត

-រួចបញ្ចូលទឹកដាក់ស្រែវិញបន្ទាប់ពី12ថ្ងៃឡើងទៅ

-បាញ់ថ្នាំសំលាប់សត្វល្អិត រួចដាក់ជី(យើងអាចដាក់ប្រមាណ100គកក្នុង1ហិចតា)

-ដាក់ជីរួច មើលថែទឹកកុំអោយលិចស្រូវឬតិចពេករហូតដល់អាយុបាន20ទៅ30ថ្ងៃយើងដាក់ជីជាលើកទី2 និងបាញ់ថ្នាំកំចាត់ស្មៅនិងសត្វល្អិតផ្សេងៗទៀត

-ពេលស្រូវបានអាយុចន្លោះពី40ទៅ50ថ្ងៃយើដាក់ជីជាលើកទី3និងបាញ់ថ្នាំសំលាប់សត្វល្អិតនិងប៉ូវដើមអោយមានគ្រាប់ពេញល្អ។

-មើលថែទឹកនិងកំចាត់សត្វល្អិតរហូតដល់ស្រូវទុំដែលមានអាយុបាន90ថ្ងៃអាចប្រមូលផលបានហើយ។

*ចំពោះជី យើងអាចដាក់ជីធម្មជាតិកាន់តែប្រសើរ ឬយើងក៏អាចជីទិញពីផ្សាក៏បាន។ ហើយវិធីធ្វើស្រូវប្រាំងនេះយើងអាចធ្វើតាមវិធីប្រពលវប្បកម្មឬតាមទំលាប់ដែលបងប្អូនធ្លាប់ធ្វើក៏បានដោយព្រួសមុននឹងយកមកស្ទូវ តែការធ្វើស្រូវប្រាំងនេះត្រូវការមើលថែទាំច្រើន។

 

សម្រួលអត្ថបទដើយ៖pc