ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ធ្លាប់ញ៉ាំចេកខ្ចីស្ងោរទេ!មានដឹងអត់ថាមានប្រយោជន៍អ្វីខ្លះ?

12-Jun-2018 03:15 PM

រូបភាព


ដោយ: Uddam

ចេក​ខ្ចី​ស្ងោរ​ច្រើនតែ​ត្រូវបាន​ប្រជាជន​ខ្មែរ​យើង ជាពិសេស​ចាស់ៗ​អនុវត្ត​ជា​ញឹកញាប់​ដើម្បី​ទទួលទាន ដោយ​មាន​អ្នកខ្លះ​និយាយថា​វា​ឆ្ងាញ់ ហើយ​រក្សា​ទុក​បាន​យូរ​នៅពេល​ទុក​ក្នុង​ទូរ​ទឹកកក​។ យ៉ាងណាមិញ ចេក​ខ្ចី​ស្ងោរ​ផ្ទុក​ទោ​ដោយ​ជាតិ​រ៉ែ​ជាច្រើន​ដែល​សំខាន់​សម្រាប់​រាងកាយ​។ ដូច្នេះ​តើ​វា​មាន​ប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​ទៅ​៖

អាហារ​ប្រឆាំង​ការ​រាករូស​
​ការសិក្សា​មួយ​បានបង្ហាញ​ថា ចេក​ខ្ចី​ស្ងោរ​មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការប្រឆាំង​នឹង​ការ​រាករូស និង​ជំងឺ​ដូចជា Shigelosis ជាដើម​។ បើសិន​ជា​អ្នក​កំពុងតែ​រាក​ហើយ ការ​ញ៉ាំ​ចេក​ខ្ចី​ស្ងោរ​នឹង​ជួយ​ឲ្យ​ធូរស្រាល​កាន់តែ​លឿន​។ ការសិក្សា​ជា​ច្រើន​បង្ហាញថា ចេក​ខ្ចី​ស្ងោរ មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​ក្នុង​ការព្យាបាល​អាការៈ​រាករូស​។ 

សុខភាព​ពោះ​វៀន​ធំ​
​ចេក​ខ្ចី​ស្ងោរ​ជួយ​ធ្វើឲ្យ​ស៊ាំ​នឹង​អាមីដុង ដែល​សំខាន់​បំផុត​សម្រាប់​សុខភាព​ពោះវៀនធំ និង​ជួយ​ព្យាបាល​ការ​រលាក​ពោះវៀន និង​ជំងឺ​ពោះវៀនធំ​ផ្សេងៗ​ទៀត​។ ទ្រឹស្តី​មួយ​និយាយថា ការ​ញ៉ាំ​ចេក​ខ្ចី​ស្ងោរ ៣០​នាទី​មុន​បាយ អាច​ជួយ​បង្ការ​បញ្ហា​ក្នុង​ពោះវៀនធំ​បាន​។ ចេក​ខ្ចី​ស្ងោរ​ក៏មាន​សារធាតុ Pectin ដ៏​ច្រើន​ដែល​សំខាន់​ក្នុង​ការព្យាបាល​ការ​ទល់លាមក និង​ជម្រុញ​ដល់​ចលនា​របស់​ពោះវៀន​ប្រកបដោយ​សុខភាព​ល្អ​ដែរ​។

ផ្ទុក​ទៅដោយ​វីតាមីន 
​ចេក​ខ្ចី​ស្ងោរ​ផ្ទុក​ទោ​ដោយ​វីតាមីន B6 ដែល​សំខាន់​សម្រាប់​ប្រតិកម្ម​អង់ស៊ីម​នីមួយៗ​ក្នុង​រាងកាយ ហើយ​វា​ក៏​មាន​ជាតិ​ប៉ូ​តា​ស្យូម​ជាច្រើន​ដែល​សំខាន់​សម្រាប់​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល បញ្ចុះ​សម្ពាធ​ឈាម បង្កើត​ឆ្អឹង​ដ៏​រឹងមាំ បន្ថយ​ស្ត្រេ​ស  រក្សា​តុល្យភាព​ជាតិ​ទឹក និង​ជម្រុញ​មុខងារ​បេះដូង ខួរក្បាល​និង​តម្រង​នោម​។ ចេក​ខ្ចី​ក៏​មាន​វីតាមីន C ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំង​មួយ​សម្រាប់​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​បង្ការ​ជំងឺ​។ 

ស្រក​ទម្ងន់​
​ចេក​ខ្ចី​ស្ងោរ​គឺ​អស្ចារ្យ​សម្រាប់​ការ​សម្រក​ទម្ងន់ ដោយសារ​តែ​វា​ផ្ទុក​ដោយ​ភាពស៊ាំ​នឹង​ជាតិ​អាមីដុង ដែល​មិន​ត្រូវបាន​រំលាយ​ក្នុង​ក្រពះ​ពោះវៀន តែ​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ចេក​ខ្ចី​ស្ងោរ​មាន​កាឡូរី និង​កាបូ​អ៊ី​ដ្រាត​ទាប តែ​ទឹក​ច្រើន ហើយ​ក៏​ជួយ​ដល់​រាងកាយ​បឺត​ស្រូប​ជាតិ​កាលស្យូម​កាន់តែច្រើន​ដែរ​។ ចេក​ខ្ចី​ស្ងោរ​នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​កាន់តែច្រើន និង​បង្កើន​ការរំលាយ​អាហារ​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស