ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ទឹកកកអាចផ្តល់ប្រយោជន៍ជាច្រើនដល់ស្បែក!

01-Mar-2019 11:01 AM

រូបភាព


ដោយ: Uddam

+ជួយឲ្យស្បែកមានភាពរលោង៖ការដុះខាត់ទឹកកកនៅលើផ្ទៃមុខ អាចជួយរឹតបន្តឹង និងបង្រួមរន្ធញើសដែលធំៗ ឲ្យរួមតូចបាន តាមរយៈការចូលទៅបង្រួមនូវស្បែករន្ធញើសដែលរីកធំដោយសារតែធូលី និងជាតិខ្លាញ់នៅលើផ្ទៃមុខ។ ដូចនេះការប្រើប្រាស់ទឹកកកនៅលើផ្ទៃមុខជាប្រចាំ អាចជួយឲ្យផ្ទៃមុខរបស់យើងមានសភាពម៉ត់ និងទន់រលោង។

+ជួយឲ្យការតុបតែងមុខកាន់តែប្រសើរឡើង៖ការប្រើប្រាស់ទឹកកកនៅលើផ្ទៃមុខ គឺជាវិធីសាស្ត្រដ៏ល្អ និងចំណាយតិចបំផុតក្នុងការជួយដល់ការតុបតែងមុខឲ្យកាន់តែប្រសើរឡើង។ មូលហេតុគឺដោយសារ ធាតុត្រជាក់របស់ទឹកកក នឹងជួយកាត់បន្ថយនូវរន្ធរោមធំៗដែលមាននៅលើស្បែកមុខរបស់យើង ដែលជាហេតុធ្វើឲ្យស្បែកមុខរបស់យើងមានភាពរលោង ដែលអាចឲ្យយើងធ្វើការតុបតែងមុខយ៉ាងងាយស្រួល រលូន និងសាកសមឥតខ្ចោះ។

+គ្រប់គ្រងបាននូវលំហូរនៃចរន្តឈាមនៅលើផ្ទៃមុខ​​៖ការប្រើប្រាស់ទឹកកកនៅលើផ្ទៃមុខ អាចបង្កើនចរាចរឈាមដោយ បង្រួមឲ្យណែននូវ សរសៃឈាមនិងធ្វើអោយមានឈាមតិចរត់ទៅលើស្បែកផ្ទៃមុខ។ នេះគឺជាដំណោះស្រាយល្អមួយសម្រាប់ការរលាក និងហើមនៅលើផ្ទៃមុខបន្ទាប់ពីការញ៊េចមុន ឬមានអាការៈហើមដោយសារមុន។

+មានប្រសិទ្ធភាពបំផុតក្នុងការបំបាត់អាការៈហើមភ្នែក៖គេងច្រើន ឬយំច្រើនហើយឧស្សាហ៍ហើមភ្នែកមែនទេ? ការប្រើប្រាស់ទឹកកកស្អំនៅត្រង់ភ្នែកអាចជួយកាត់បន្ថយភាពហើមនោះបានយ៉ាងមានប្រសិទ្ធភាព។

+កាត់បន្ថយភាពជ្រៀវជ្រួយនៅលើស្បែក៖ការប្រើប្រាស់ទឹកកកនៅលើស្បែកមុខ អាចជួយកាត់បន្ថយនូវរាល់ស្នាមជ្រៀវជ្រួញ និងជួយកាត់បន្ថយការវិវត្តទៅរកភាពចាស់ជរារបស់យើងបានយើងល្អ។+ចំណុចមួយចំនួនដែលយើងគួរដឹងអំពីការប្រើប្រាស់ទឹកកកនៅលើផ្ទៃមុខ៖ការស្អំទឹកកកនៅលើផ្ទៃមុខ ទាមទារឲ្យយើងប្រើប្រាស់ស្រោមដៃ ឬទ្រាប់ក្រដាស់នៅពេលចាប់កាន់ទឹកកក ពីព្រោះដៃរបស់យើងនឹងចាប់ផ្តើមត្រជាក់ខ្លាំង ប្រសិនបើរការកាន់ទឹកកកមានរយៈពេលយូរ។-ប្រសិនបើអ្នកប្រើប្រាស់ដុំទឹកកកដែលទើបតែយកចេញពីទូរទឹកកក អ្នកមិនគួរស្អំវានៅលើផ្ទៃមុខរបស់អ្នកភ្លាមៗនោះទេ ព្រោះធាតុដ៏ត្រជាក់ខ្លាំងរបស់ទឹកកកនោះអាចធ្វើឲ្យសរសៃមុខរបស់អ្នកឡើងក្រហមបាន។ ម៉្យាងវិញទៀត អ្នកក៏មិនគួរស្អំទឹកកកនៅត្រង់ផ្ទៃមុខដែលមានចេញសរសៃក្រហម ឬក៏ស្អំនៅចំណុចដដែលៗក្នុងរយៈពេលយូរនោះឡើយ។បញ្ឈប់ការស្អំទឹកកកនៅលើស្បែកមុខភ្លាម បើសិនជាអ្នកមានអារម្មណ៍មិនស្រួលជាមួយវា។ ការស្អំទឹកកកនៅលើផ្ទៃមុខត្រង់ចំណុចនីមួយៗ គឺមិនឲ្យលើសពី 15 នាទីឡើយ។សម្រួលអត្ថបទដោយ៖ខ្ទឹមស