ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

តើអ្វីទៅជាជម្ងឺគាំងបេះដូង? វាកើតឡើងដោយសារអ្វី ហើយមានរោគសញ្ញអ្វីខ្លះ?

26-May-2018 09:57 AM

រូបភាព


ដោយ: Uddam

មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់លឺពីឈ្មោះជម្ងឺគាំងបេះដូងនេះហើយ ហើយម្នាក់ៗក៏បន់ស្រន់មិនអោយជួបប្រទះនឹងជម្ងឺនេះដែរ ដោយសារវាមានលក្ខណះកាចសាហាវជាងអ្វីៗទាំងនោះ ព្រោះវាអាចធ្វើអោយមនុស្សម្នាក់ស្លាប់ទាំងមិនដឹងខ្លួនមុន។ គ្រាន់តែនៅសហរដ្ឋអាមេរិចតែមួយ មានអ្នកជម្ងឺដល់ទៅជាង១លាននាក់ ដែលបានរងគ្រោះដោយជម្ងឺគាំងបេះដូង និងស្លាប់ជារៀងរាល់ឆ្នាំ។ ប៉ុន្តែតាមការបកស្រាយលក្ខណៈវិជ្ជសាស្រ្ត តើអ្វីទៅជាជម្ងឺគាំងបេះដូង ហើយវាកើតឡើងបានដោយរបៀបណា?

 

ជម្ងឺគាំងបេះដូង ត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះអោយថា “myocardial infarction (MI)” ដែលមានន័យថាជាការខូចខាត និងការស្លាប់នៃជាលិកានៅក្នុងបេះដូង ដែលបណ្តាលមកពីការខ្វះឈាមនៅត្រង់កន្លែងនោះ។ វាកើតឡើងនៅពេលដែលបេះដូងរបស់អ្នកមិនបានទទួលឈាមហូរទៅក្នុងបេះដូងគ្រប់គ្រាន់ ហើយវាបណ្តាលអោយអ្នកមិនបានទទួលអុកស៊ីហ្សែនគ្រប់កម្រិត ។

 

គួរបញ្ជាក់ផងដែរថាបេះដូងមនុស្សគ្រប់គ្នាត្រូវការអុកស៊ីហ្សែនដែលផ្តល់ដោយឈាមក្រហម ដើម្បីអោយសាច់ដុំច្របាច់ និងផ្តល់ជាដង្ហើមដល់អ្នក ប៉ុន្តែនៅពេលដែលវាត្រូវបានរាំងស្ទះ អ្នកនឹងមានអារម្មណ៍ថប់ដង្ហើម ដល់ថ្នាក់ស្លាប់ទៀតផង ប្រសិនជាមិនមានដំណោះស្រាយទាន់ពេល។

 

ជាទូទៅសារធាតុខ្លាញ់ កង្វះជាតិប្រូតេអ៊ីន រឺកាល់ស្យូមសុទ្ធតែអាចបណ្តាលអោយជម្ងឺនេះកើតឡើង ដោយសារវាអាចធ្វើអោយសរសៃរឈាមទៅកាន់បេះដូងកាន់តែតូចទៅៗ រហូតដល់ថ្នាក់អាចបិទជិតផង ជាពិសេសនៅពេលដែលជាតិខ្លាញ់រុំជិតពេក។ ជម្ងឺនេះនិយមកើតឡើងដោយសារការទទួលទានអាហារដែលមានជាតិខ្លាញ់លើសកម្រិត ការផឹកគ្រឿងស្រវឹង និងការដែលមិនសូវហាត់ប្រាណជាដើម។ អ្វីដែលគួរអោយបារម្ភជាងនេះទៅទៀត​ គឺមនុស្សដែលមានអាយុច្រើន មានបញ្ហាលើសទម្ងន់ រឹមានជំងឺធាត់អាចនឹងប្រឈមនឹងជម្ងឺនេះច្រើនជាងមនុស្សធម្មតាដល់ទៅ ៣០%។

 

អ្នកអាចចាប់អារម្មណ៍ទៅលើស្ថានភាពសុខភាពខ្លួនឯង ថាតើអ្នកមានជម្ងឺនេះរឺអត់ដោយមើលថា៖

– អ្នកមានអារម្មណ៍មិនស្រួលខ្លួន ឈឺ ឬដូចមានអ្វីនៅសង្កត់នៅឯទ្រូងខាងឆ្វេង

– អ្នកមានអារម្មណ៍ឈឺខ្នង ដៃ ឬបំពង់កមិនបាត់

– ឧស្សាហ៍វិលមុខ ក្អួតចង្អោរ និងបែកញើសត្រជាក់

 

– អ្នកតែងតែមានអារម្មណ៍តឹងណែន ឬក៏ស្លាក់ៗនៅនឹងក
– អ្នកមានកម្លាំងខ្សោយ មានអារម្មណ៍ធុញថប់ និងមានដង្ហើមខ្លី

– ចលនាដង្ហើមអ្នកមានភាពមិនប្រក្រតីជាដើម។

 

ប្រសិនជាអ្នកប្រទះឃើញថាខ្លួនមានបញ្ហាអស់ទាំងនេះ អ្នកគួរប្រញាប់ទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីតាមដានអោយច្បាស់ពីសុខភាពរបស់ខ្លួន។

 

សម្រួលអត្ថបទដោយ៖ SP