ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ដែលឆ្ងល់ទេហេតុអ្វីបានជាអ្នកឧស្សាហ៍ភើ?

18-May-2018 03:28 PM

រូបភាព


ដោយ: Uddam

ភេសជ្ជៈ​កំប៉ុង​៖ស្រា​បៀរ ភេសជ្ជៈ​កំប៉ុង និង​ភេសជ្ជៈ​ផ្សេងៗ​ទៀត​ត្រូវបាន​បង្កើតឡើង​ដោយ​ជាតិ​ហ្គា​មួយ​ឈ្មោះថា Carbon Dioxide​។ រឿងនេះ​នឹង​បង្កើត​ជា​ជាតិ​ខ្យល់​បន្ថែម​ក្នុង​ក្រពះ និង​ធ្វើឲ្យ​ភើ​ច្រើនដែរ​។ យក​ល្អ​បើសិន​ជា​អ្នក​ឧស្សាហ៍​ភើ​មែន​នោះ គួរតែ​ចៀសវាង​អាហារ​ទាំងនេះហើយ​។​

ដំបៅ​ក្រពះ៖​ពេលខ្លះ ការ​ភើ​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ដំបៅ​ក្រពះ​ដែរ​។ ដំបៅ​បើកមុខ​ទាំងនេះ​ស្ថិតនៅលើ​ភ្នាស់​របស់​ក្រពះ ហើយ​វា​ក៏​កើតឡើង​ជា​ញឹកញាប់​ដែឬ​។ ការបង្ក​រោគ​អាច​ធ្វើឲ្យ​រឿង​នេះ​កើតឡើង​។ ម្យ៉ាងវិញទៀត​ការប្រើ​ថ្នាំ​ពពួក NSAIDs ច្រើន​ដូចជា Ibuprofen ក៏​បណ្តាលឲ្យមាន​បញ្ហា​នេះ​កើតឡើង​ដែរ​។ បើសិន​ជា​អ្នក​មាន​ដំបៅ​ក្នុង​ក្រពះ អ្នក​ប្រហែលជា​ភើ​ជា​ញឹកញាប់ និង​ញ៉ាំ​អាហារ​ឆាប់​ឆ្អែត ឬ​ហើមពោះ​ក្រោយ​ពី​ញ៉ាំ​អាហារ​ខ្លាញ់​ច្រើន​។ របៀប​ដែល​អ្នក​ញ៉ាំ​៖បើសិន​ជា​អ្នក​ញ៉ាំ​អាហារ​លឿន អ្នកនឹង​លេប​ខ្យល់​ទៅ​ជាមួយ​ក៏​ច្រើន​ដែឬ​។ ភាគច្រើន​ខ្យល់​ទាំងនេះ​មិន​ចូល​ក្នុង​ក្រពះ​ទេ គឺ​វា​នៅតែ​ស្ថិត​ក្នុង​បំពង់ករ​ដដែល ដែល​ចេញ​ជា​អា​ការៈភើរ​មកតាមមា​ត់​វិញ​។ ដូច្នេះ​ដើម្បី​កាត់បន្ថយ​រឿងនេះ គួរ​ញ៉ាំ​អាហារ​ហឺតៗ​និង​ទំពារ​អាហារ​ឲ្យបាន​ម៉ត់​ល្អផង​។ កាលណា​ញ៉ាំ​អាហារ​កាន់តែ​តិច កាន់តែ​បន្ថយ​ការ​ភើរ​។

ការ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​៖ពេលខ្លះ អាស៊ីត​ក្រពះ​នឹង​ច្រាល​ទៅដល់​បំពង់ករ​បាន​។ រឿង​នេះ​កើតឡើង​ច្រើន​នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ ធាត់​ជ​ញ​រុល ឬ​ក្រពះ​មិន​អាច​កិន​អាហារ​លឿន​តាម​តែ​វា​គួរ​ធ្វើ​។ នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា​មាន​ដុំ​អ្វីមួយ​ក្នុង​បំពង់ករ អ្នកនឹង​ខំប្រឹង​លេប​វា​ចូលទៅ​ក្នុង​ពោះ​។ ដូច្នេះហើយ​ទើប​វា​ធ្វើឲ្យ​អ្នកភើរ​តែម្តងទៅ​។

អាហា​រហិរ ឬ​អាហារ​មាន​ជាតិ​អាស៊ីត​ខ្ពស់​៖​ខ្ទឹម​បារាំង ប៉េង​ប៉ោះ និង​ផ្លែឈើ​ជូរៗ​គឺ​មាន​ជាតិ​អាស៊ីត​ខ្ពស់​ណាស់​។ សម្រាប់​អ្នក​ខ្លះ​វិញ ការ​ញ៉ាំ​អាហារ​ទាំងនេះ​អាច​ធ្វើឲ្យ​មាន​អារម្មណ៍​ក្រហាយៗ​ដើមទ្រូង​បាន​។ អាហា​រហិរក៏​អាច​នាំ​ឲ្យ​ភើ​រ រហូត​ដល់​ក្រហាយ​ដល់​បំពង់ករ​ខាងក្រោយ​ដែរ​។ 

ជំងឺ​ហឺត​៖​អ្វី​ដែល​ចម្លែក​នោះ​គឺថា ការ​ភើរ​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺហឺត​ដែរ​។ ហេតុ​អ្វី​ទៅ​? បើសិនជា​ផ្លូវដង្ហើម​មានការ​រលាក រាងកាយ​អាច​នឹង​ធ្វើការ​កាន់តែច្រើន​ដើម្បី​ឲ្យ​ខ្យល់​ចូលសួត​គ្រប់គ្រាន់​។ រឿង​នេះ​ក៏​ដាក់​សម្ពាធ​ទៅលើ​សន្ទះខ័​ណ្ឌទ្រូង និង​ពោះ​ដែរ​។ ការប្រែប្រួល​នៃ​រឿង​ទាំងពីរ​នេះ​សុទ្ធតែ​អាច​បង្ខំ​ខ្យល់​ចូលទៅក្នុង​បំពង់ករ និង​ធ្វើឲ្យ​ភើរ​បានដែរ​។

ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ​៖ស្ករ​គ្រាប់​រឹងៗ និង​ស្គរ​កៅស៊ូ​អាចធ្វើឲ្យ​អ្នកភើ​បាន​ដោយសារ​តែ​អ្នក​លេប​ខ្យល់​ច្រើន​ខណៈពេល​ដែល​កំពុងតែ​ទំពារ ឬ​បៀម​ស្ករ​គ្រាប់​។ បើសិន​ជា​អ្នក​ជ្រើសរើស​យក​ស្ករ​ដែល​គ្មាន​ជាតិ​ផ្អែម​វិញ អ្នក​ប្រហែលជា​ភើរ​កាន់តែច្រើន​៕សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត