ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ជំងឺខ្វះឈាមក្រហមមានសញ្ញាព្រមានដូចជា!

13-Apr-2019 12:13 PM

រូបភាព


ដោយ: Uddam

-ហេវហត់អស់កម្លាំងខ្លាំង៖ជាដំបូង អាការហេវហត់អស់កម្លាំងជារោគសញ្ញាដំបូងនៃជំងឺខ្វះឈាមក្រហម។ ប្រសិន បើអ្នកមានជំងឺខ្វះឈាមក្រហម អ្នកនឹងមានអារម្មណ៍ថាស្ពឹក ឬរោយឆ្អឹង មិនអាចផ្ដោតអារម្មណ៍ទៅលើការប្រកប កិច្ចការងារ និងពិបាកទ្រាំពេញមួយថ្ងៃ។ ប្រសិនបើអ្នកហត់នឿយរយៈពេល២៤ម៉ោងក្នុង១ សប្ដាហ៍ សុខភាពរបស់អ្នកប្រាកដជាមានបញ្ហា សូមប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាមទៅ។-ស្លេកស្លាំង៖រោគសញ្ញាធម្មតាមួយដែលអ្នកអាចកត់សម្គាល់ថាអ្នកមានជំងឺខ្វះឈាមក្រហមឬអត់ គឺអ្នកត្រូវពិនិត្យមើលផ្នែកខាងក្រោមនៃត្របកភ្នែករបស់អ្នក។ ប្រសិនបើវាមានពណ៌ផ្កាឈូកស្រាល ឬពណ៌ ស ជាជាងពណ៌ផ្កាឈូកតែម្ដង រាងកាយរបស់អ្នកកំពុងតែខ្វះជាតិដែកហើយ។

-អាការៈខ្សោយ៖ប្រសិនបើអ្នកមានបញ្ហាក្នុងការឡើងជណ្ដើរ ឬក្នុងកំឡុងពេលហាត់កីឡា ឬលើកវត្ថុអ្វីម្យ៉ាង ហើយមានអារម្មណ៍ថាដកដង្ហើមសឹងតែមិនដល់គ្នា អាការៈនេះបង្ហាញថាអ្នកខ្វះជាតិដែកហើយ និងមិនទទួលបានអ៊ុកស៊ីហ្ស៊ែនគ្រប់គ្រាន់ផងដែរ។ អ្នកមានអារម្មណ៍ថាខ្សោយក្នុងខ្លួន មមើមមាយ និងវិលមុខផងដែរ។

– ត្រជាក់ដៃនិងជើង៖វាកើតឡើងចំពោះមនុស្សជាច្រើន ពួកគេមានអារម្មណ៍ថាដៃ និងជើងរបស់ពួកគេមានសភាពត្រជាក់រហូតសូម្បីតែក្នុងរដូវក្ដៅក៏ដោយ។ នេះជារោគសញ្ញាដែលបណ្ដាលមកពីការខ្វះជាតិដែក។-ជ្រុះសក់៖ប្រសិនបើសក់របស់អ្នកជ្រុះច្រើន ហើយក្រាស់សិតសក់របស់អ្នកជាប់សុទ្ធតែសក់ដែលខូច នេះហើយជាអាការៈដែលបណ្ដាលមកពីកង្វះឈាមក្រហមដែលកើតឡើងពីកង្វះជាតិដែក។-ឈឺក្បាល៖អាការឈឺក្បាល ស្រ្តេស និងប្រកាំងកើតឡើងទៅលើមនុស្សជាច្រើន ប៉ុន្តែប្រសិនបើអ្នកកំពុងតែប្រឈមមុខជាមួយនឹងអាការៈនេះ ហើយមិនអាចរកវិធីក្នុងការបំបាត់អាការៈឈឺចុកចាប់នេះបាន មានន័យថាអ្នកជាជនរងគ្រោះនៃជំងឺខ្វះឈាមក្រហមហើយ។-ចង្វាក់បេះដូងលោតខុសធម្មតា និងមិនទៀងទាត់៖កង្វះជាតិដែកនឹងធ្វើឱ្យបេះដូងរបស់អ្នកលោតលឿនខុសធម្មតា។ ហើយប្រសិនបើបេះដូងរបស់អ្នកលោតលឿនខ្លាំង នោះឈាមរបស់អ្នកនឹងកើនឡើងខុសធម្មតាដោយហេតុជាតិក្រហមនៃឈាមមានការចុះខ្សោយ ហើយវានឹងបណ្ដាលឱ្យបេះដូងរបស់អ្នកលោតខុសធម្មតា។សម្រួលអត្ថបទដោយ៖ខ្ទឹមស