សុខភាព និងសម្រស់
រូបភាព
ជំងឺភ្លេចភ្លាំងវង្វេងវង្វាន់ អាចកើតពីការដែលខួរក្បាលត្រូវបំផ្លាញ ឬមានការចុះខ្សោយទៅតាមអាយុ មានការថមថយមុខនាទីរបស់ខួរក្បាល។ភាគរយនៃការប្រឈមនឹងជំងឺវង្វេងវង្វាន់ គឺនឹងកើតឡើងតាមអាយុកាលរបស់មនុស្ស ជាពិសេសអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ដែលគ្មានវិធីព្យាបាលឲ្យជាដាច់ឡើយ។ទោះជាយ៉ាងណាក៏ដោយ ការសិក្សាពីសារធាតុអាហារច្រើនប្រភេទ បានសរុបលទ្ធផលថា សារធាតុខូលីន (Cholin) ជាសារធាតុអាហារដែលចាំបាច់ ដល់ការបង្កើតកោសិកាខួរក្បាល ដែលចាប់ផ្ដើមតាំងពីទារកក្នុងផ្ទៃម្ល៉េះ ។ដូចនេះខូលីន អាចការពារ និងព្យាបាលជំងឺវង្វេងវង្វាន់បាន ។ស៊ុតក្រហម ជាអាហារដែលមានខូលីនច្រើនបំផុត ដែលអាចបង្កើនប្រសិទ្ធភាពក្នុងការចងចាំ និងជួយបន្ថយការបាត់បង់ការចងចាំរបស់មនុស្សចាស់បាន។លើសពីនេះ វាមានប្រយោជន៍ជួយការពារខ្លាញ់ ក្នុងសរសៃឈាមបេះដូងទៀតផង ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស