ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

ចង់ច្រោះជាតិពុលពីក្នុងខ្លួន គួរតែជ្រើសរើសអាហារណា?

04-May-2018 11:27 AM

រូបភាព


ដោយ: Uddam

ការបញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​គឺជា​រឿង​សំខាន់​មួយ​ដែល​ត្រូវ​ធ្វើ​ដើម្បី​មាន​សុខភាព​ល្អ​។ នៅពេល​និយាយ​ដល់​ការ​ច្រោះ​ជាតិពុល វា​មាន​វិធី​ច្រើនណាស់​ដែល​អ្នក​អាចធ្វើ​បាន​។ រឿង​ដ៏​សំខាន់​បំផុត​នោះ​គឺ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ប្រសិទ្ធភាព​ក្នុងការ​ច្រោះ​ជាតិពុល​។ តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះ​ទៅ​?

ផ្លែឈើ​ជូរៗ​៖​ផ្លែឈើ​ជូរៗ​ជួយ​រាងកាយ​តាមរយៈ​ជម្រុញ​ដល់​ផ្លូវ​ក្រពះ​ពោះវៀន​ឲ្យ​បញ្ចេញ​អង់​ស៊ីម និង​បញ្ចេញ​ជាតិពុល​មក​ខាងក្រៅ​។ ទឹក​ក្រូចឆ្មា​ជួយ​ទ្រទ្រង់​ដល់​តម្រងនោម និង​ថ្លើម​ក្នុង​ការលាង​សម្អាត​។ ដើម្បី​បង្កើន​ការ​ច្រោះ​ជាតិពុល អ្នក​គួរតែ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​នឹង​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​ក្តៅ​ឧ​ណ្ហៗ​មួយ​កែវ​។ 

ខ្ញី​៖​ខ្ញី​គឺជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​មែន តែ​អាច​ប្រឆាំង​នឹង​ជំងឺ​ជាច្រើន​មុខ​បាន​។ ខ្ញី​ជួយ​បញ្ចេញ​កាកសំណល់ បង្កើន​ការរំលាយ​អាហារ ហើយ​ផ្ទុក​ទោ​ដោយ​សារធាតុ Astringent មួយចំនួន​ដែល​អាច​ជួយ​ដល់​មុខងារ​ថ្លើម​ថែមទៀត​។ របប​អាហារ​ច្រោះ​ជាតិពុល​ខ្លះ​ក៏​តម្រូវ​ឲ្យ​ទំពារ​មើម​ខ្ញី​ដែរ​។ ប៉ុន្តែ​អ្នក​ក៏​អាច​បន្ថែម​ទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​ឲ្យ​រសជាតិ​កាន់តែ​ល្អ​ជាង​មុន​។ 

បន្លែ​ពណ៌​បៃតង​៖ចូរ​ញ៉ាំ​បន្លែ​ពណ៌​បៃតង​គ្រប់​ប្រភេទ ជាពិសេស​បន្លែ​សរីរាង្គ ព្រោះ​វា​ជា​របស់​ធម្មជាតិ​ពិត​គ្មាន​ជាតិគីមី ហើយ​ជួយ​ច្រោះ​ជាតិបុល​បី​ក្នុង​ខ្លួន​ថែមទៀត​ផង​។ បន្លែ​ពណ៌​បៃតង​ផ្តល់​នូវ​សារធាតុ Chlorophyll ដែល​អាច​យកឈ្នះ​ជាតិពុល​គ្រោះ​ថ្នាក់​ក្នុង​ខ្លួន​បាន ជាពិសេស ជាតិពុល​ដោយសារតែ​ផលិតផល​មាន​ជាតិគីមី​តែម្តង​។ 

តែ​បៃតង​៖តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ការ​ញ៉ាំ​តែ​ពណ៌​បៃតង​នឹង​ជួយ​បង្កើន​ការផលិត​អង់​ស៊ីម ដែល​ស្ថិត​ក្នុង​ត្រកូល Glutahione ដែល​រឿង​នេះ​សំខាន់​សម្រាប់​រាងកាយ​ប្រឆាំងនឹង​ជាតិពុល​ដែល​បង្ក​មហារីក និង​សារធាតុ​គីមី​ដែល​បំផ្លាញ​ដល់ DNA ក្នុង​កោសិកា​។ បុរស​ដែល​ញ៉ាំ​តែ​បៃតង​ចាប់ពី ១០​ពែង​ឡើងទៅ​ជា​រឿង​រាល់ថ្ងៃ​ទំនងជា​មិន​សូវ​កើត​ជំងឺថ្លើម​ឡើយ​។ នេះ​ដោយសារ​តែ​វា​ជួយ​ដល់​ថ្លើម​ក្នុងការ​ច្រោះ​ជាតិពុល ដោយ​រួមទាំង​គ្រឿង​ស្រវឹង​ផងដែរ​៕អត្ថបទដោយ៖អ៊ាង សុផល្លែត