ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មានកសិកម្ម

ងាយៗវិធីក្នុងការដាំបន្លែធម្មជាតិដោយប្រើផើង ធុង ឬកេសស្នោរ ដំណាំបែបលក្ខណៈគ្រួសារ

04-Jan-2019 09:54 AM

រូបភាព


ដោយ: Uddam

ការដាំដំណាំបន្លែនៅផ្ទះដោយខ្លួនឯងតិចតួច ឬសមល្មមបែបលក្ខណៈគ្រួសារ វាមានគុណប្រយោជន៍ច្រើនអាចចំណេញទាំងពេលវេលា ថវិកា និងមានភាពងាយស្រួល ហើយយើងក៏ទុកចិត្តបានថាវាជាបន្លែធម្មជាតិដែលយើងយកមកធ្វើជាម្ហូបអាហារបរិភោគជារឿងរាល់ថ្ងៃ។ ខាងក្រោមនេះជាវិធីងាយៗក្នុងការដាំដំណាំបន្លែ ដោយប្រើផើង ធុង ឬកេសស្នោរ៖

១.ត្រូវ‌ជ្រើសរើស‌ពូជឲ្យបានល្អ

២.ដីដាំត្រូវយកដីបាតស្រះ ត្រពាំង‌ បឹង ទន្លេ ហាលឲ្យស្ងួត ដើម្បីសំលាប់មេរោគ

៣.ដំដីឲ្យម៉ដ្ឋ លាយជាមួយផេះ (សំណល់បន្លែ ផ្លែឈើ ស្លឹកឈើ កាប់តូចៗហាលឲ្យស្ងួត រួចដុតយកផេះ) និង‌ជីលាមកសត្វពុកផុយ‌ច្របល់‌លាយចូលគ្នា ធ្វើបែបនេះ‌គឺដើម្បីឲ្យដីធូរ‌ ដំណាំ‌ងាយចាក់ឫស។

៤.សម្រាប់ដំណាំស្ពៃពេលបំបែកកូនដាំរួច ត្រូវយកឫសកំផ្លោកកាប់អោយតូចៗហាលឲ្យស្ងួតមកគ្របពីលើ គល់ឲ្យជិតការពារពេលស្រោចទឹករលើងឫស និងរក្សាសំណើមបានរយៈពេលយូរ។

៥.ការ‌ដាំអាចដាក់ក្នុងអ្វីក៏បានដូចជា ផើង ធុង កេសស្នោរ…។ ពិសេស‌ទៅទៀត‌អាចយកសំណល់ទឹកលាង ត្រី‌ សាច់ ស្រោចគល់ដំណាំគ្រប់មុខរាល់ថ្ងៃ ព្រោះវាមានជីវជាតិល្អ។ ត្រូវព័ទ្ធសំណាញ់ការពារសត្វចាបកុំឲ្យមកចិកស៊ីបន្លែ ពិសេស‌ស្ពៃ‌។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត