សុខភាព និងសម្រស់
រូបភាព
តើអ្នកដឹងទេថាថ្លើមសត្វវាបានផ្តល់ផលប្រយោជន៍អ្វីខ្លះនៅពេលយើងបរិភោគ? តាមពិតថ្លើមសត្វ ជាអាហារដែលសម្បូរទៅដោយវីតាមីនច្រើនមុខណាស់ ហេតុនេះហើយយើងគប្បីរកទិញមកបរិភោគឱ្យបានញឹកញាប់ពីព្រោះថាវាជួយផ្តល់ទាំងវីតាមីននិងជួយឱ្យសុខភាពរឹងមាំថែមទៀត។ វីតាមីនសំខាន់ៗដែលសម្បូរនៅក្នុងថ្លើមមានដូចជាៈ
-វីតាមីនA៖ជួយជួសជុលនិងជំនួយដល់ស្បែក ភ្នាសរន្ធច្រមុះ សន្ទះរន្ធច្រមុះ ពោះវៀន ជួយធ្វើឱ្យសន្ទះនៅក្នុងភ្នែករឹងមាំ និងជួយបន្ថែមការសម្លឹងនៅទីកន្លែងងងឹតនៅពេលយប់ឱ្យកាន់តែឃើញច្បាស់ឡើង។-វីតាមីនB2៖ជួយឱ្យស្បែករឹងមាំ ជួយក្នុងការផ្សះដំបៅឆាប់រហ័ស និងពិសេសនៅជំនួយដល់ក្រសែភ្នែកទៀតផង
-វីតាមីនB3៖ជាអាហារដែលផ្តល់ផលល្អចំពោះប្រព័ន្ធប្រាសាទ ស្បែក និងជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានប្រក្រតី។ ក្រៅពីនេះវានៅបានជួយគ្រប់គ្រងទម្ងន់ ដែលផ្តល់ផលល្អសម្រាប់ស្ត្រីបញ្ចុះទម្ងន់បរិភោគទៀតផង៕សម្រួលអត្ថបទដោយ៖ខ្ទឹមស