ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ការយល់ដឹងអំពីជំងឺពុកឆ្អឹង Understanding of Osteoporosis

02-Oct-2017 03:40 PM

រូបភាព


ដោយ: Uddam

ការយល់ដឹងអំពីជំងឺពុកឆ្អឹង Understanding of Osteoporosis

– ជំងឺពុកឆ្អឹង គឺជាជំងឺដែលធ្វើឲ្យឆ្អឹងផុយស្រួយ ងាយនឹងបាក់។

-នៅពេលអាយុលើសពី ៣៥ឆ្នាំ ដង់ស៊ីតេឆ្អឹង ថយចុះ ហើយការបាត់បង់ជាតិឆ្អឹង -កើនឡើងយ៉ាងរហ័សចំពោះស្ត្រីក្រោយពេលអស់រដូវ។

-កត្តាប្រឈម នៃជំងឺពុកឆ្អឹង

+ពូជ

+ការមិនសូវធ្វើលំហាត់ប្រាណ

+ខ្វះជាតិកាល់ស្យូម និង វីតាមីន D

+មានប្រវត្តិផ្ទាល់ខ្លួននៃការបាក់ឆ្អឹងនៅពេលពេញវ័យ

+ជក់បារី

+ផឹកស្រាច្រើន

+ប្រវត្តិមានជំងឺសន្លាក់ប្រភេទ rheumatoid arthritis

+ទម្ងន់ខ្លួនស្រាល

+និងមានប្រវត្តិគ្រួសារមានជំងឺពុកឆ្អឺង។

-ជំងឺពុកឆ្អឹង មិនមានរោគសញ្ញាបង្ហាញច្បាស់លាស់ទេ គេអាចដឹងបាននៅពេលមានការបាក់ឆ្អឹងកើតឡើង។

-គេអាចធ្វើរោគវិនិច្ឆ័យតាមរយៈការថតដោយកាំរស្មីអិច បញ្ជាក់ដោយតេស្តវាស់វែងដង់ស៊ីតេឆ្អឹង។

-ការព្យាបាលជំងឺពុកឆ្អឹង

+ប្រើប្រាស់ថ្នាំ

+បញ្ឈប់ការជក់បារី និង ផឹកស្រា

+លំហាត់ប្រាណទៀងទាត់

+ប្រើប្រាស់កាល់ស្យូម និង វីតាមីន  D។

ប្រភព៖​ វេជ្ជបណ្ឌិត សេង ប៊ុនដេត

**ការយល់ដឹងអំពីជម្ងឺប្រឆាំងខ្លួនឯង Understanding Autoimmune Disease**

– ប្រព័ន្ធការពាររាងកាយ ជាអ្នកបង្កើតគ្រឿងការពារ ឬក៏ទ័ពដែលភាសារបច្ចេកទេស ហៅថាអង់ទីគ័រ (ជាតិប្រូតេអ៊ីន ដែលតាមឃ្លាំមើល និងបំផ្លាញសារធាតុជាក់លាក់មួយ) ប្រឆាំងនឹងអ្នកដែលជ្រៀតជ្រែកចូលក្នុងរាងកាយ ដូចជា វីរុស (viruses) បាក់តេរី (bacteria) ប៉ារ៉ាស៊ីត (parasites) មេរោគផ្សិត (fungi)។ អ្នកជ្រៀតជ្រែក គេអាចហៅម្យ៉ាងទៀតថា ជាអ្នកខាងក្រៅ ឬក៏សត្រូវ។

-ជម្ងឺប្រឆាំងខ្លួនឯង កើតឡើងនៅពេលដែលប្រព័ន្ធការពាររាងកាយ ចាត់ទុកកោសិការបស់ខ្លួន ជាអ្នកខាងក្រៅ រួចហើយបង្កើតគ្រឿងការពារ វាយប្រហារទៅលើកោសិការរបសស់ខ្លួន ប្រៀបដូចនឹង គ្រួសារមួយ សហគមន៍មួយ សង្គមមួយ ឬក៏ ប្រទេសមួយ ដែលចាត់ទុកសមាជិករបស់ខ្លួនជាអ្នកជ្រៀតជ្រែក ឬក៏ជាអ្នកខាងក្រៅ។

-ជម្ងឺប្រឆាំងខ្លួនឯង ធ្វើឲ្យប៉ះពាល់ដល់ជាលិកាមួយ ឬ ជាលិកាច្រើនប្រភេទ នៃរាងកាយ។ តើជាលិកាជាអ្វី? ជាលិកា ប្រៀបដូចនឹងវិស័យមួយ នៅក្នុងសង្គមមនុស្សយើង ។ សរីរាង្គ និង ជាលិកា ដែលប៉ះពាល់ញឹកញាប់បំផុត គឺ៖

+សន្លាក់ joints

+សាច់ដុំ muscles

+ស្បែក skin

+កោសិកាគ្រាប់ឈាមក្រហម red blood cells

+សរសៃឈាម blood vessels

+ជាលិកាសម្រាប់តភ្ជាប់ connective tissue

+ក្រពេញអង់ដូគ្រីន endocrine glands

-រោគសញ្ញារបស់វាប្រែប្រួលទៅតាមប្រភេទនៃជម្ងឺ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ រោគសញ្ញាដែលជួបញឹកញាប់ ដូចជា អស់កម្លាំង ក្តៅខ្លួន រលាក និងល្ហិតល្ហៃ គឺមានប្រហាក់ប្រហែលគ្នា ដែលធ្វើឲ្យមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យ។

-រោគសញ្ញា នៃជម្ងឺប្រឆាំងខ្លួនឯង មានភាពមិនទៀងទាត់ទេ មានន័យថា វាធ្ងន់ធ្ងរនៅពេលជម្ងឺរើឡើងវិញ និងថយចុះ ឬក៏គ្មានរោគសញ្ញា នៅពេលជម្ងឺមានការធូរស្បើយ។

-ជម្ងឺប្រឆាំងខ្លួនឯង មានរហូតដល់ ៨០ប្រភេទ ហើយមនុស្សម្នាក់អាចកើតជម្ងឺប្រឆាំងខ្លួនឯងច្រើនប្រភេទ ក្នុងពេលតែមួយ។

-ជាញឹកញាប់ ជម្ងឺប្រឆាំងខ្លួនឯង ច្រើនកើតមានក្នុងគ្រួសារដែលកើតជម្ងឺនេះ  ហើយ ៧៥% នៃអ្នកកើតជម្ងឺនេះ គឺជាស្រ្តី។ មូលហេតុ នៃជម្ងឺប្រឆាំងខ្លួនឯង មិនត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែទ្រឹស្តីជាច្រើន បង្ហាញថា កត្តាបង្ករឲ្យកើតមានជម្ងឺប្រឆាំងខ្លួនឯង រួមមាន បាក់តេរី វីរុស ថ្នាំ សារធាតិគីមី និង បរិស្ថានដែលធ្វើឲ្យមានប្រតិកម្មរលាកកើតឡើង។

-ការធ្វើរោគវិនិច្ឆ័យជម្ងឺប្រឆាំងខ្លួនឯង គឺត្រូវស្រាវជ្រាវរកគ្រឿងការពារ (antibodies) ការជ្រៀតជ្រែកនៃអ្នកខាងក្រៅ វត្តមាននៃការរលាក និង កម្រិតនៃការរលាក។

-នៅពេល​បច្ចុប្បន្ន ពុំមានការព្យាបាលណា ដែលអាចព្យាបាលជម្ងឺនេះ ឲ្យជាសះស្បើយបានទេ។ ការព្យាបាល គឺផ្តោតលើការបន្ធូរបន្ថយរោគសញ្ញា និង ការពារផលលំបាកកុំឲ្យកើតឡើង ។ វិធីព្យាបាលដែលគេប្រើញឹកញាប់

+ថ្នាំបន្ថយប្រតិកម្មរបស់ប្រព័ន្ធការពាររាងកាយ

+បង្រ្គប់ជាតិអ័រម៉ូនដែលខ្វះ បើសិនចាំបាច់

+បញ្ចូលឈាម បើសិនប៉ះពាល់ដល់គ្រាប់ឈាម

+ថ្នាំបំបាត់ការរលាក បើសិនប៉ះសន្លាក់

+ថ្នាំបំបាត់ការឈឺចាប់

+ការព្យាបាលដោយចលនា (Physical therapy)

+ថ្នាំរំងាប់អារម្មណ៍

-ជម្ងឺប្រឆាំងខ្លួនឯង មិនមានថ្នាំព្យាបាលទេ ដូច្នេះ ត្រូវរៀនរស់ តាមវិធីដូចខាងក្រោម៖

+ហូបរបបអាហារដែលមានតល្យភាព និងនាំមកនូវសុខភាព

+ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់

+សម្រាកឲ្យបានច្រើន ទាំងផ្លូវកាយ និងចិត្ត

+ប្រើវីតាមីនបំប៉ន​ ដែលណែនាំដោយគ្រូពេទ្យ

+កាត់បន្ថយរោគស្ត្រេស្ត

+កាត់បន្ថយការត្រូវពន្លឺថ្ងៃ និង ចៀសវៀងអ្វីដែលនាំឲ្យជម្ងឺរើឡើងវិញ

+បញ្ឈប់ការជក់បារី ។

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត

**អានអត្ថបទបន្ថែម៖ ពិនិត្យសុខភាពរបស់អ្នកក្នុងរយៈពេលមួយនាទីតែប៉ុណ្ណោះជាមួយស្លាបព្រា! CHECK YOUR HEALTH IN ONE MINUTE WITH USING SPOON AT HOME!**
*សម្ភារ/ INSTRUMENT: Metal Table Spoon/ ស្លាបព្រាបាយដែក

*វិធីធ្វើ/ INSTRUCTION:

១. យកស្លាបព្រាបាយដែក ហើយកោសអណ្តាត រហូតស្លាបព្រាមានសើមទឹកមាត់

  • take a table spoon and scrape it over the entire surface of your tongue, make sure it is abundantly wetted with saliva

២. ដាក់ស្លាបព្រាបាយចូលក្នុងថង់ប្លាស្ទិចថ្លា

  • put the spoon into a transparent plastic bag

៣. ដាក់ក្រោមពន្លីភ្លឺ ពន្លឺថ្ងៃ ឬពន្លឺអំពូលរយៈពេល ១នាទី។

  • can be place under bright light, sunlight or table lamp for one minute.

*សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត* By Eang Sophalleth  (www.eangsophalleth.com)

Facebook.com/SOPHALLETH

 

*លទ្ធផល/ RESULTS:

១. ប្រសិនបើស្លាបព្រាគ្មានស្នាម ហើយគ្មានក្លិន មានន័យថា អ្នកគ្មានបញ្ហាសុខភាពអ្វីនោះទេ

  • if the spoon is without stain or unpleasant smell means you have no health problem

២. ប្រសិនបើស្លាបព្រាមានស្នាម ហើយមានក្លិន មានន័យថា អ្នកមានបញ្ហាជាមួយក្រពះ និងសួត ដូចនេះ គួរតែទៅជួបវេជ្ជបណ្ឌិត

  • if the spoon have stain and have unpleasant smell means you have stomach and lung problem, time to see a doctor

៣. ប្រសិនបើស្លាបព្រាមានស្នាម ហើយមានក្លិនផ្អែមៗ មានន័យថា អ្នកមានរោគទឹកនោមផ្អែម

  • if the spoon have stain and have sweet smell means you have diabetes

៤. ប្រសិនបើស្លាបព្រាមានស្នាម ហើយមានក្លិនអាម៉ូញាក់ មានន័យថាអ្នកមានបញ្ហាតំរងនោម

  • if the spoon is stain and have smell of ammonia means you may have kidney problem

៥. ប្រសិនបើស្លាបព្រាមានពណ៌ស ឬពណ៌លឿងស្តើងៗ មានន័យថា ក្រពេញទីរ៉ូអ៊ីតរបស់លោកអ្នកដំណើរការមិនប្រក្រតី

  • if there are white or yellow stains with thin coating means you may have thyroid gland dysfunction

៦.​ ប្រសិនបើស្លាបព្រាមានពណ៌ស្វាយ មានន័យថា របត់ឈាមខ្សោយ កូលេស្តេរ៉ុលខ្ពស់ ឬ មានរោគរលាកទងសួត

  • if there is purple stains means you have poor blood circulation, high cholesterol level or bronchitis

៧. ប្រសិនបើស្លាបព្រាមានពណ៌ស មានន័យថា អ្នកមានបញ្ហាផ្លូវដង្ហើម

  • if there is a white stain means you may have respiratory infection

៨.​ ប្រសិនបើស្លាបព្រាមានពណ៌ លឿងទុំ មានន័យថា អ្នកមានបញ្ហាតម្រងនោម

  • if there is an orange stain means you may have kidney problem

*កំណត់ចំណាំ/REMARK:

–  ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។

I am sharing this for knowledge and information only.  Please consult with doctor and/or specialist first before using it. This natural remedy should be used when there is no other choice only.

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។