ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

កន្ធុំថេតមានសារៈសំខាន់យ៉ាងខ្លាំងចំពោះផ្នែកសិកម្ម អាចប្រើជាឱសថសម្រាប់សត្វចិញ្ចឹម បង្កើនភាពធាត់ដល់សត្វលឿន អាចប្រើជាល្បាយដំណាំ ពិសេសជួយបង្កើនជីជាតិឲ្យដីត្រឡប់មកវិញ ជួយរក្សាដីឲ្យមានលំនឹងមិនបាត់បង់ជីជាតិ បើសិនវាត្រូវបានដាំនៅលើដីដែលទុកទំនេរចោល

02-Apr-2019 03:23 PM

រូបភាព


ដោយ: Uddam

កន្ធុំថេតមានដុះនៅស្ទើរគ្រប់ទីកន្លែងដោយការដាំ ឬត្រូវបានដុះដោយប្រការណាមួយ។ វាអាចដុះលូតលាស់រហូតដល់កំពស់ ៨ម៉ែត្រ តែជួនកាលមានកំពស់ទាបជាងនេះ បើសិនវាស្ថិតនៅកន្លែងមានអាកាសធាតុក្តៅខ្លាំង។ ខ្មែរយើងនិយមដាំវាធ្វើនៅរបងរស់ ដាំលាយជាមួយដំណាំផ្សេងៗ ឯការប្រើការវិញនោះគឺភាគច្រើននិយមនាំគ្នាបេះយកត្រួយខ្ចីៗមកធ្វើជាល្បោយនំបញ្ចុក និងជួនកាលយកធ្វើជាអន្លក់ក៏មាន។

Image may contain: plant, tree, outdoor and nature

Image may contain: plant and foodImage may contain: plantImage may contain: plant and foodImage may contain: foodImage may contain: food

ដើមកន្ធំថេតជាប្រភេទរុក្ខជាតិមួយដែលដុះនៅក្នុងតំបន់ត្រូពិក ហើយរស់នៅបានយូរឆ្នាំវាមានដើមកំណើតមកពីប្រទេសមិកស៊ិកកូ។ វាជារុក្ខជាតិចំណីសត្វដែលមានជីវជាតិខ្ពស់បំផុតនៅតំបន់ត្រូពិក និងអនុតំបន់ត្រូពិក ដោយស្លឹករបស់វាមានសារធាតុប្រូតេអ៊ីនកំរិតពី ២០ ទៅ ២៥%P ស្មើទៅ Lucerne/alfalfa (Medicago Sativa) និង White Clover (Trifolium Repens)។ កន្ធំថេតមានឱជារសណាស់ហើយអាចបង្កើនភាពធាត់ដល់សត្វលឿន។

Image may contain: plant, sky, tree, nature and outdoor

Image may contain: plant, flower and natureImage may contain: plant

Image may contain: plant, flower, nature and outdoorImage may contain: plant and food

ក្រៅពីនេះ កន្ធំថេត ជារុក្ខជាតិមួយប្រភេទដែលមានការលូតលាស់យ៉ាងឆាប់រហ័សដើម និងមែករបស់វាអាចយកមកធ្វើជាអុសដុតសម្រាប់ចំអិនអាហារ សំបករបស់វាគេយកធ្វើជាលក្ខពណ៌លឿង ឯផ្លែខ្ចីៗរបស់វាកូនក្មេងចូល ចិត្តបេះយកមកប្រឡេះគ្រាប់បរិភោគលេង។

Image may contain: foodImage may contain: plantImage may contain: plant, tree, outdoor and nature

ចំណែកស្លឹករបស់វាវិញ គឺជាចំណីសត្វយ៉ាងល្អបំផុត ពីព្រោះវាសម្បូរណ៌ដោយប្រូតេអ៊ីនយ៉ាងច្រើន។ គេអាចប្រើគ្រាប់វាសម្រាប់ទំលាក់ព្រូនមាន់ទាយ៉ាងមានប្រសិទ្ធភាព។

**ការទំលាក់ព្រូនមាន់ដោយប្រើគ្រាប់កន្ធំថេត

Image may contain: plant and food

Image may contain: plant and outdoor

Image may contain: plant, outdoor and natureImage may contain: plant and foodImage may contain: plant and food

Image may contain: plant and food

តាម​ធម្មតា សត្វ​មាន់​ដែល​មាន​ព្រូន​នៅក្នុង​ខ្លួន​បង្ក​ឲ្យមាន​រោគសញ្ញា​ដូចខាងក្រោម :

-មាន់​មាន​សាច់​ស្លេក​ហាក់ដូច​គ្មាន​ឈាម​

-រោម​មាន់​រាង​ស្រ​អាប់​

-មាន់​មិនសូវ​រហ័សរហួន​ស្វែងរក​ចំណី​

– មាន់​ស្គម​ចេញ​ទ្រនុងខ្នង និង​មិន​ឡើង​ទំងន់​

-នៅក្នុង​លាមក គេ​សង្កេតឃើញ​មាន​ព្រូន ។​

​*ចំណែក​ឯ​វិធី​ព្យាបាល​បង្ហាញជូន​ដូចខាងក្រោម :

-ចំពោះ​មេមាន់​ឲ្យ​ផឹក ១ ដង ៣ គ្រាប់ ក្នុង​មួយ​ថ្ងៃ និង​ផឹក​រយៈពេល​មួយអាទិត្យ​

-ចំពោះ​កូន​មាន់​ផឹក ១ ដង ១ គ្រាប់ ក្នុង​មួយ​ថ្ងៃ និង​ផឹក​រយៈពេល​មួយអាទិត្យ ។​

​ ​ក្រោយ​ពេល​ផឹក​អស់​រយៈពេល​មួយ​អាទិត្យ​មក គាត់​សង្កេត​ឃើញ​មាន់​មាន​ភាពស្រស់ថ្លា និង​រហ័សរហួន​ដើររក​​ស៊ី​ចំណី​ឡើងវិញ ។ ហើយ​នៅក្នុង​លាមក​ក៏​លែង​មាន​ព្រូន​ទៀត ។​​ ​តាម​បទពិសោធន៍​ខាងលើនេះ គ្រាប់​កន្ធំ​ថេត​ជា​ឱសថ​ព្យាបាល​ការ​ទំលាក់​ព្រូន​មួយ​យ៉ាង​មាន​ប្រសិទ្ធិភាព ។ ហើយ​​គេ​មិន​ត្រឹមតែ​អាច​ព្យាបាល​មាន់​ទេ គេ​អាច​ព្យាបាល​ការ​ទំលាក់​ព្រូន​លើ​មនុស្ស​ទៀតផង។

ការប្រើប្រាស់ៈ
-ស្លឹក៖ បេះ និងបូតដាក់សំដិលក្នុងម្លប់ចំនួន ២ថ្ងៃ អាចយកមកលាយឲ្យសត្វគ្រប់ប្រភេទស៊ីបាន ដោយលាយក្នុងអាត្រា ២០ ទៅ ៣០ ភាគរយនៃចំនួនចំណីសរុប។ យើងមិនគួរយកស្លឹកកន្ធុំថេតមកអោយសត្វស៊ីពេលនៅស្រស់ៗបានឡើយ គឺចាំបាច់ត្រូវហាលក្នុងម្លប់ជាមុនសិន បើមិនដូច្នេះទេ ត្រូវយកវាមកត្រាំលាយជាមួយទឹកស្ករកាកអំពៅ ទុកចោលមួយយប់សិនមុននឹងឲ្យសត្វវាស៊ី យើងអាចផ្តល់ស្លឹកនេះឲ្យមាន់ ទា ជ្រូក ពពែ ត្រី ទន្សាយស៊ី អាចជំនួសពោត ឬសណ្តែកបាមួយរយភាគដែរ។

Image may contain: plant, nature and outdoorImage may contain: outdoor and natureNo photo description available.Image may contain: plant, outdoor and nature

ចំណែក ស្លឹកតូចៗរបស់វាដែលជ្រុះក្រោមដើម យើងអាចបោសប្រមូលកើបយកមកដាក់ក្នុងរណ្តៅដាំដំណាំ ឬយកមកលាយជាមួយដីសម្រាប់ដាក់បណ្តុះគ្រាប់ដំណាំផ្សេង ឬអាចយកមកដាក់គ្របលើគល់ដំណាំក៏បាន ។

Image may contain: plant, flower, tree, outdoor and nature

នៅប្រទេសឥណ្ឌាគេបានផលិតម៉ាស៊ីនម្យ៉ាង អាចដំណើរការដោយដុតអុសយកចំហេះមកផ្តល់ឲ្យម៉ាស៊ីនជាជំនួសប្រេង ដោយប្រើប្រាស់ដើម និងមែកកន្ធុំថេតសម្រាប់វត្ថុធាតុដើម ។

Image may contain: tree, sky, plant, outdoor and nature

ដីនៅក្នុងចំការ ដែលពុំសូវល្អគួរដាំដើមកន្ធុំថេតនេះចោលដើម្បីឲ្យវាជួយបង្កើន ជីជាតិឲ្យដីត្រឡប់មកវិញ ប្រសើរជាងដាំដំណាំផ្សេងៗដែលគ្មានប្រយោជន៍ ។

Image may contain: tree, plant, sky, outdoor and nature

វិធីមួយនៃការប្រើប្រាស់កន្ធុំថេត គឺត្រូវដាំវាជាជួរៗ តែត្រូវកាត់តម្រឹមវានៅពេលវាមានកំពស់បាន ១ម៉ែត្រកន្លះ ដោយចងខ្សែពីចុងជួរម្ខាងមកចុងជួរម្ខាងទៀត ដើម្បីងាយស្រួលកាត់តម្រឹមវា។ នៅពេលដែលមានត្រួយថ្មីលាស់មកយើងអាចកាត់ត្រួយនោះយកមកធ្វើជា ដំណាំសត្វបាន យើងអាចប្រមូលត្រួយនេះបាន២ ទៅ ៣ដងក្នុង ១សបា្តហ៍ បើសិនជាយើងមានដាំច្រើន។

Image may contain: tree, sky, plant, outdoor and nature

សម្រាប់នៅទីកន្លែងដែលគ្មានអុសដុតយើងអាចដាំកន្ធុំថេត អង្គារដី អង្កាញ់ឲ្យបានច្រើនពីព្រោះវាសឹងជាដំណាំដែលដុះលូតលាស់លឿនអាចឲ្យយើងយកមកប្រើការធ្វើអុសដុតបាន។ នៅប្រទេសខ្លះគេបានដាំកន្ធុំថេតនៅក្នុងចំការធំៗ ដើម្បីយកស្លឹកវាធ្វើចំណីសត្វ និងយកដើមវាធ្វើថាមពលផ្គត់ផ្គង់ឲ្យម៉ាស៊ីនភ្លើង ។

Image may contain: tree, sky, grass, plant, cloud, outdoor and nature

ចំពោះតំបន់ណាដែលគ្មានអុសព្រៃ គេបានដាំកន្ធុំថេតនៅលើដីទំនេរគ្រប់ទីកន្លែង ក្រោយមកវាបានក្លាយជាព្រៃអុស ជំនួសឲ្យការលំបាកគ្មានអុសដុត កាត់បន្ថយបានពេលវេលាដើររកអុស កាត់បន្ថយបានការបំផ្លាញព្រៃ និងជួយធ្វើឲ្យដីរក្សាបាននូវលំនឹងរបស់វាមិនបាត់បង់ជីជាតិ៕

Image may contain: plant, tree, outdoor and nature

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។